អ្នកក្នុងចង្កោមសិល្បៈនិងអ្នកគាំទ្រមានការតក់ស្លុតយ៉ាងខ្លាំងបន្ទាប់ពីទទួលដំណឹងអកុសលអ្នកចម្រៀងសំឡេងពីរោះផ្អែម ពេជ្រ រដ្ឋា បានទទួលមរណភាពដោយសារគ្រោះថ្នាក់ចរាចរណ៍។ លោកជាអ្នកចម្រៀងមួយរូបត្រូវបានសម្តេចតេជោ ហ៊ុនសែន ពេញចិត្តទឹកដមសំឡេងយ៉ាងខ្លាំងជាពិសេសទៅលើបទចម្រៀងភ្លេងការ។.jpg)
តាមប្រភពព័ត៌មានដែលបានចែកចាយលើបណ្តាញសង្គមបានឱ្យដឹងថា លោក ពេជ្រ រដ្ឋា ទទួលមរណភាពដោយសារគ្រោះថ្នាក់ចរាចរណ៍នាវេលារំលងអធ្រាត្រចូលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកជាអ្នកចម្រៀងនៅស្រុកស្រវាញ ខេត្តពោធិ៍សាត់។ អ្នកចម្រៀងរូបនេះត្រូវបានសម្តេចតេជោ លើកសរសើរ និងពេញចិត្តទឹកដមសំឡេងរបស់លោកតាមរយៈបទចម្រៀងដែលបានបង្ហោះលើបណ្តាញសង្គមយូធូប
រហូតលោក ពេជ្រ រដ្ឋា មានឱកាសបានជួបសម្តេចនៅក្នុងកម្មវិធីមួយនិងត្រូវបានសម្តេចឱ្យលោកច្រៀងចម្រៀងភ្លេងការផងដែរ។
បន្ទាប់ពីទទួលបានការសរសើរស្រលាញ់ពេញចិត្តសំឡេងពីអតីតនាយករដ្ឋមន្រ្តីលោក ពេជ្រ រដ្ឋា បានទទួលលាភសំណាងធ្វើជាអ្នកចម្រៀងក្នុងផលិតកម្មថោន ខណៈកាលពីមុនលោកជាអ្នកចម្រៀងCoverមួយរូបមានប្រជាប្រិយភាពលើបណ្តាញសង្គមយូធូប។
ដំណឹងដ៏សោកស្តាយនៃការបាត់បង់អ្នកចម្រៀងរូបនេះដែរសិល្បករ សិល្បការិនីជាច្រើនរូបចូលរួមបង្ហោះសាររំលែកទុក្ខដល់លោក ពេជ្រ រដ្ឋា និងក្រុមគ្រួសាររបស់លោកដែលបានបាត់បង់សមាជិកយ៉ាងឆាប់រហ័សយ៉ាងនេះ។ ក្រៅពីអ្នកក្នុងចង្កោមសិល្បៈអ្នកគាំទ្ររបស់លោកជាច្រើនក៏បានសម្តែងការសោកស្តាយចំពោះដំណឹងមរណភាពនេះដូចគ្នា៕
.jpg)










