ប្រទេសថៃ ៖ អាជ្ញាធរទេសចរណ៍ថៃលើកឡើងថា ចាប់តាំងពីដើមឆ្នាំ២០២៣ រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២៣ ប្រទេសថៃទទួលបានភ្ញៀវទេសចរសរុបជាង២៣លាននាក់ ប៉ុន្តែវាតិចជាងគោលដៅដែលរដ្ឋាភិបាលថៃបានកំណត់ទុកថា នឹងមានភ្ញៀវទេសចរមកកាន់ប្រទេសថៃ រហូតដល់២៨លាននាក់ ។ ហេតុនេះ វាបណ្តាលមកពីចំនួនភ្ញៀវទសចរចិនធ្លាក់ចុះ ដែលជាក្រុមទេសចរចម្បងរបស់ថៃ ។Thailand welcomes the return of Chinese tourists | South China Morning Post

អាជ្ញាធរទេសចរណ៍ថៃបន្តថា ប្រទេសថៃរំពឹងថា នឹងមានភ្ញៀវទេសចរចិនមកកម្សាន្តនៅប្រទេសថៃ ចាប់ពី៣លាន៤សែននាក់ រហូតដល់៣លាន៥សែននាក់នៅឆ្នាំ២០២៣ ។ នេះចាត់ទុកថា វាទាបជាងគោលដៅដែលកំណត់ទុក បើទោះជារដ្ឋាភិបាលថៃបានចេញវិធានការលើកលែងទិដ្ឋាការដើម្បីទាក់ទាញភ្ញៀវទេសចរចិនក៏ដោយ ។

រហូតមកដល់បច្ចុប្បន្ននេះ មានភ្ញៀវទេសចរចិនបានធ្វើដំណើរមកកាន់ប្រទេសថៃរួចហើយប្រមាណ៣លាននាក់ ។ ដូច្នេះ ប្រទេសចិន គឺជាទីផ្សារទេសចរណ៍ដ៏សំខាន់សម្រាប់វិស័យទេសចរណ៍របស់ថៃ ។ គួរបញ្ជាក់ថា ប្រទេសថៃទទួលបានភ្ញៀវទេសចរចិនចំនួន១១លាននាក់ក្នុងអំឡុងពេលមុនជំងឺកូវីដ-១៩ ឆ្លងរាតត្បាត ឬនៅឆ្នាំ២០១៩ ហើយចំនួននេះស្មើនឹង១ ក្នុងចំណោម៤ នៃចំនួនភ្ញៀវទេសចរទាំងអស់ដែលមកកាន់ប្រទេសថៃកាលពីឆ្នាំ២០១៩ ។High hopes on tourism boom as Thailand cheers Chinese tourists'  return-Xinhua

លោក Chatthan Kunchorn មន្ត្រីទទួលបន្ទុកផ្នែកទីផ្សារអន្តរជាតិប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិកខាងត្បូងរបស់អាជ្ញាធរទេសចរណ៍ថៃលើកឡើងថា ៖ «សេដ្ឋកិច្ចចិនកំពុងតែធ្លាក់ចុះ ទើបធ្វើឱ្យពលរដ្ឋចិនភាគច្រើនព្រួយបារម្ភអំពីការចំណាយប្រាក់សម្រាប់ដំណើរកម្សាន្ត ។ ម្យ៉ាងទៀត មានហេតុការណ៍បា.ញ់ប្រហា.រនៅផ្សារទំនើបក្នុងទីក្រុងបាងកកកាលពីពេលថ្មីៗនេះ ទើបធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តរបស់ភ្ញៀវទេសចរបរទេស» ។

លោក Chatthan Kunchorn បន្តថា គិតចាប់ពីដើមឆ្នាំ២០២៣ រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២៣ ចំនួនភ្ញៀវទេសចរសរុបដែលបានធ្វើដំណើរមកកាន់ប្រទេសថៃ ស្មើនឹងជាង២៣លាននាក់ ប៉ុន្តែរដ្ឋាភិបាលថៃបានកំណត់គោលដៅទទួលបានភ្ញៀវទេសចរបរទេសរហូតដល់២៨លាននាក់ ។ ហេតុនេះ បើប្រៀបធៀបនឹងទិន្នន័យមុនពេលជំងឺកូវីដ-១៩ ឆ្លងរាតត្បាតនៅប្រទេសថៃ ឬទិន្នន័យនៅឆ្នាំ២០១៩ ចាត់ទុកថា ថៃបាត់បង់ចំនួនភ្ញៀវទេសចរច្រើនគួរសមដែរ ពីព្រោះនៅឆ្នាំ២០១៩ មានភ្ញៀវទេសចរបរទេសធ្វើដំណើរមកប្រទេសថៃ ជិតស្មើ៤០លាននាក់ឯណោះ ៕Thailand looks to Chinese tourists to boost tourism-XinhuaChina allows resumption of group travel to Thailand - Thailand Business NewsThailand Travel Guide (Updated 2023)