អ្នកនាង ខាត់ សុឃីម ដែលមានគ្រួសារជាអ្នកសិល្បៈផ្នែកបុរាណបានធ្វើឱ្យអ្នកគាំទ្រគាំងនិយាយមិនចេញជាមួយអារម្មណ៍រំភើបបន្ទាប់ពីឃើញក្រុមគ្រួសារអ្នកសិល្បៈនេះបានអបអរសាទរកូនប្រុសអ្នកនាង ខាត់ សុឃីម ជាមួយភ្លេងឆៃយ៉ាំក្នុងឱកាសប្រលងជាប់បាក់ឌុប។ អ្វីដែលធ្វើឱ្យមហាជនកាន់តែផ្ទុះសំណើចអ្នកនាង ខាត់ សុឃីម ជូនកាដូនឹកស្មានមិនដល់ឱ្យកូនប្រុសថែមទៀត។May be an image of 9 people, bangs and text

ដូចមហាជនជ្រាបមកហើយថា អ្នកនាង ខាត់ សុឃីម តែងតែលើកស្ទួយសិល្បៈផ្នែកបុរាណហើយក្រុមគ្រួសាររបស់អ្នកនាងចេះលេងឧបករណ៍បុរាណខ្មែរសឹងតែទាំងអស់គ្នា។ យ៉ាងណាបាក់ឌុបឆ្នាំ២០២៣នេះកូនប្រុសរបស់អ្នកនាង ខាត់ សុឃីម មានឈ្មោះថា ស្កាយ បានធ្វើឱ្យគ្រួសារបង្ហាញនូវអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំងព្រោះតែរូបគេបានប្រលងជាប់បាក់ឌុប។May be an image of 8 people, bangs and text

ដោយសេចក្តីត្រេកអរជាមួយលទ្ធផលនេះក្រុមគ្រួសារអ្នកនាង ខាត់ សុឃីម បានអបអរសាទរទៅកាន់ ស្កាយ ជាមួយភ្លេងឆៃយ៉ាំយ៉ាងសប្បាយរីករាយពេញគេហដ្ឋានសូម្បីសាមីខ្លួនក៏មានអារម្មណ៍រំភើបនិយាយមិនចេញឡើយ។ មិនត្រឹមតែអបអរជ័យជម្នះជាមួយភ្លេងបុរាណខ្មែរប៉ុណ្ណោះទេ ប៉ុន្តែអ្នកនាង ខាត់ សុឃីម ក៏លេងឈុតធំដោយត្រៀមរបស់របរជាច្រើនដែលជាសម្ភារសម្រាប់ប្រើប្រាស់ក្នុងជីវិតនៃការបន្តការសិក្សាថ្នាក់សាកលវិទ្យាល័យដូចជា ខ្នើយ កន្ទេល អង្ករ ចាន ឆ្នាំងជាដើម។May be an image of 7 people and text

បន្ទាប់ពីឃើញសកម្មភាពគ្រួសាររបស់អ្នកនាង ខាត់ សុឃីម ធ្វើដូចនេះហើយ អ្នកលេងបណ្តាញសង្គមបាននាំគ្នាបញ្ចេញមតិបង្ហាញអារម្មណ៍សប្បាយរីករាយជំនួសគ្រួសារនេះតែម្តង ព្រោះឃើញគ្រួសារអ្នកសិល្បៈបុរាណធ្វើដូចនេះអបអរសាទរជាភ្លេងឆៃយ៉ាំ មើលទៅក៏សប្បាយម្យ៉ាង។ អ្នកខ្លះទៀតក៏បញ្ចេញមតិគាំងនិយាយមិនចេញតែម្តងចំពោះសកម្មភាពគ្រួសាររបស់អ្នកនាងខាត់ សុឃីម ៕May be an image of 9 people