ទឹកភ្នែកតែមួយគត់ដែលកូនក្រមុំគួរយំក្នុងថ្ងៃរៀបការនោះ គឺជាទឹកភ្នែកដ៏រីករាយ។ ប៉ុន្តែគួរឱ្យសោកស្តាយសម្រាប់កូនក្រមុំជាជនជាតិចិនម្នាក់ត្រូវស្រក់ទឹកភ្នែកក្នុងពិធីមង្គលរបស់ខ្លួនព្រោះតែពាក្យសម្តីមិនចេះគិតរបស់ភ្ញៀវដែលចូលរួមដោយពួកគេបានប្រើពាក្យសម្តីមិនសមរម្យមើលងាយរូបរាងរបស់នាង។

រូបភាព និងវីដេអូខ្លីៗពីពិធីមង្គលការមួយក្នុងទីក្រុង Jiangsu ប្រទេសចិន បានក្លាយជាប្រធានបទដ៏ក្តៅគគុកលើអ៊ីនធឺណិត បន្ទាប់ពីភ្ញៀវចូលរួមពិធីមង្គលការសើចដាក់កូនកំលោះនិងបាននិយាយមើលងាយយ៉ាងសាហាវអំពីទម្ងន់របស់កូនក្រមុំ។ បន្ទាប់មកកូនកំលោះបានលួងលោមកូនក្រមុំយ៉ាងរហ័សព្រោះនាងកំពុងខូចចិត្តជាទម្ងន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQcLsAMUDCWRgseeHO_QwmSm92Hjl0YEn4tYtidi6mPK4mWwi65l0aAyq-3kcPpwns0YLTJ6060zdgf6YgOv83qBow6nTA7M4IjmWLZfC5TA6Aswi7hc7T6tbr173cCP0zzDoPR8ilhUAW93dW1grZHjZRQwDUSSscFS3nzdEip-0r6956X80Wau_jRN0/s780/unnamed.jpg

អ្វីដែលធ្វើឱ្យអ្នកលេងបណ្តាញសង្គមភ្ញាក់ផ្អើលនោះ កូនកំលោះបានវាយបកទៅពាក្យសម្តីមិនសមរម្យរបស់ភ្ញៀវដោយកូនកំលោះប្រាប់ពួកគេថា « អ្នកត្រូវបានអញ្ជើញ [ក្នុងពិធីមង្គលការនេះ] ដើម្បីឱ្យពរខ្ញុំ កុំលេងសើចនឹងប្រពន្ធខ្ញុំ»។

យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយចិន កូនកំលោះបានបកស្រាយនិងពាក្យចចាមអារ៉ាមជុំវិញអាពាហ៍ពិពាហ៍របស់ខ្លួនដោយបានបញ្ជាក់យ៉ាងច្បាស់ថា លោកស្រឡាញ់កូនក្រមុំគឺជាខ្លួននាងមិនមែនជានរណាឡើយ។ មិនថាចំណុចល្អ ឬមិនល្អរបស់នាង មិនថានាងធាត់ឬស្គម ស្អាតឬអាក្រក់ អ្នកមានឬអ្នកក្រ ឱ្យតែពួកគេទាំងពីរនាក់យល់ចិត្តគ្នា ដឹងពីគ្នា គ្មានអ្វីដែលសំខាន់ជាងនេះនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi81YlCsZoTBEo5iL_Wd8bNFgylqmRdb21-nozN2RFyvmmL1dgB22hxy7dIZEICt75wbxVyyu8Ga_sA-jXD_JYutsVxCCcdk_nI7ygmbq42FNL04s-20qgaHWCoVQz8GcaKerNxuiHbKNL5ritRbuUtaISh48LPDcbWb-4q6SfahSFMubl2OrNkFyHmfQk/s780/unnamed%20(2).jpg

របាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយមិនបានបញ្ជាក់ពីអត្តសញ្ញាណកូនក្រមុំ កូនកំលោះ ដូចជាអាយុ ទម្ងន់របស់កូនក្រមុំ មុខរបរឡើយ។ អ្នកលេងបណ្តាញសង្គមជាច្រើនបានពោលសរសើរពីកូនកំលោះដែលបានការពារកិត្តិយសកូនក្រមុំរបស់ខ្លួន និងបានបញ្ជាក់ពីចិត្តស្មោះទៅកាន់នាងដោយមិនខ្វល់ថានាងមានរូបរាងបែបណា អ្នកណាមើលមកយ៉ាងម៉េចដឹងត្រឹមថាកូនកំលោះស្រលាញ់កូនក្រមុំខ្លាំង។
នេះបញ្ជាក់ឱ្យយើងឃើញថាស្នេហាស្មោះពិតជាមាននៅលើលោកនេះ។ ជាមួយគ្នានេះ អ្នកលេងបណ្តាញសង្គមក៏ពោលពាក្យជូនពរទៅកាន់ពួកគេទាំងពីរនាក់ឱ្យមានសុភមង្គលក្នុងជីវិតគូផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZZavcvNIxnGMHrHueD5pXyBUmUllMOQp9lCFGkbrL3x0NXRM1SXQGhKJop0MFISG0_nbsf7Y6MdJPKy0amUQ-tpzeJtM_hjUDYG4KcmgnUu6LXX2T1sYXP-uMVO-6EMH-PPWMNJ7RblSLvfB53kbZiAoR2EDP70JMM_U37USeWy-YQm5lVx9dBdClQdg/s700/unnamed%20(1).jpg