យោងតាមលទ្ធផលស្ទង់មតិទៅលើក្រុមមនុស្សចាស់ (Silver Age) មានអាយុចាប់ពី៥០ឆ្នាំ ទៅ៧០ឆ្នាំ ដែលជាវ័យត្រៀមចូលនិវត្តន៍ពីការងារ បង្ហាញថា បច្ចុប្បន្ន ថៃជាប្រទេស១ ក្នុងចំណោម៣ប្រទេស ដែលមានពលរដ្ឋអាយុច្រើនកើនឡើងឆាប់រហ័សបំផុតនៅលើពិភពលោក ។ ក្រុមពលរដ្ឋអាយុច្រើននៅប្រទេសថៃបានកើនឡើងយ៉ាងខ្លាំងនៅឆ្នាំ២០២៣ គឺស្មើរហូតដល់ជាង១៣លាននាក់ ឬស្មើនឹង២០% បើធៀបនឹងចំនួនពលរដ្ឋសរុបនៅទូទាំងប្រទេស ។Why Older Adults have become crucial for Social Media Marketers? - BrandBase

ចំណែកការស្ទង់មតិលើការយល់ឃើញ និងផ្នែកហិរញ្ញវត្ថុបង្ហាញថា អ្នកមានអាយុច្រើន៨៦% ឆ្លើយថា ពួកគេនៅតែទទួលបានប្រាក់ចំណូលពីការងារ ។ ជាមួយគ្នានេះ អ្នកអាយុច្រើនជាងពាក់កណ្តាល ឬស្មើនឹង៥៥% និយាយថា ពួកគេមិនជំពាក់បំណុលទេ ហើយពួកគេមានប្រាក់សន្សំ ។ ចំណុចសំខាន់ គឺពួកគេប្រកបអាជីវកម្មដែលមានហានិភ័យតិចតួច ។

ទោះយ៉ាងណា របៀបរបបរស់នៅប្រចាំថ្ងៃរបស់ក្រុមអ្នកមានអាយុច្រើន គឺពួកគេមានចំណង់ចំណូលចិត្ត និងចាប់អារម្មណ៍លើរឿងរ៉ាវជាច្រើនផ្សេងៗគ្នា ។ ក្រុមអ្នកមានអាយុច្រើនមួយចំនួនចូលចិត្តការតែងខ្លួនឱ្យមើលទៅស្អាត និងស្រស់សង្ហាជានិច្ច និងមួយក្រុមទៀតចូលចិត្តសន្សំប្រាក់ ។What Are Old People Doing on Facebook?

លទ្ធផលស្ទង់មតិបង្ហាញថា ក្រុមអ្នកមានអាយុច្រើនអាចប្រាក់សន្សំបានច្រើនបំផុត ហើយពួកគេចូលចិត្តលេងហ្វេសប៊ុក តែមិនបង្ហោះរូបភាព ហើយពួកគេមិនចូលចិត្តមើលទូរទស្សន៍ទេ ។ រីឯអ្នកមានអាយុច្រើនខ្លះទៀតពូកែខាងចំណាយប្រាក់ច្រើន ។

ក្រៅពីនេះ លទ្ធផលស្ទង់មតិបង្ហាញទៀតថា បច្ចុប្បន្ន ក្រុមអ្នកមានអាយុច្រើនបានសម្របខ្លួនឱ្យទាន់ការអភិវឌ្ឍបច្ចេកវិទ្យាសម័យទំនើប ហើយភាគច្រើន ពួកគេអាចប្រើប្រាស់អ៊ីនធើរណេត និងចូលចិត្តលេងបណ្តាញសង្គម ។ អ្នកអាយុច្រើនទាំងនេះមានពេលទំនេរច្រើន ក្នុងនោះពួកគេបានលេងហ្វេសប៊ុកតាមរយៈទូរស័ព្ទដៃ និងថេបប្លេតដើម្បីកម្សាន្តអារម្មណ៍តែម្យ៉ាង ប៉ុន្តែពួកគេមិនសូវ Share ឬបង្ហោះសារ និងរូបភាពក្នុងហ្វេសប៊ុកឱ្យអ្នកដទៃបានឃើញទេ ៕Funny Screenshots of Old People Using Facebook Incorrectly | POPSUGAR Tech