ប្រទេសចិន ៖ បច្ចុប្បន្ននេះ ពលរដ្ឋចិនជាច្រើននាក់និយមទិញរថយន្តសម្រាប់រស់នៅផង និងដើរកម្សាន្តផង ។ ការរស់នៅក្នុងរថយន្តបែបនេះ វាមិនបង្កឱ្យប៉ះពាល់ដល់បរិស្ថានទេ ហើយថែមទាំងគាំទ្រដល់ទេសចរណ៍បៃតងទៀតផង ។ ពួកគេប្រាប់ថា ការទិញរថយន្តសម្រាប់រស់នៅ និងដើរកម្សាន្តទៅកាន់ទីកន្លែងឆ្ងាយៗ ក្រៅពីមានសុវត្ថិភាពហើយ ពួកគេក៏អាចដើរកម្សាន្តយ៉ាងមានសេរីភាព ហើយក្នុង១ឆ្នាំ ពួកគេបានដើរកម្សាន្តពី២លើក ទៅ៣លើក ។A holiday on wheels: RV market boom in China - CGTN

ក្រុមហ៊ុនផលិតរថយន្តសម្រាប់រស់នៅ បានយករថយន្តថាមពលថ្មីមកធ្វើជាជម្រើសសម្រាប់អតិថិជនដែលចាប់អារម្មណ៍ជាមួយបរិស្ថាន ។ រថយន្តសម្រាប់រស់នៅប្រភេទនេះបានបង្ហាញខ្លួនជាសាធារណៈ កាលពីខែមិថុនា ឆ្នាំ២០២៣ ហើយអ្នកបើកបររថយន្តនេះ ត្រូវប្រើប្រាស់ប័ណ្ណបើកបរប្រភេទ C6 ។

Li Xiangchun ជាប្រធានផ្នែកលក់របស់ក្រុមហ៊ុន Nio Shanghai និយាយថា ភ្ញៀវទេសចរមានទំនោរចង់បើករថយន្តកម្សាន្តនៅតាមផ្លូវឆ្ងាយៗលើស២០០គីឡូម៉ែត្រ ។ ហេតុនេះ ក្រុមហ៊ុនបានផលិតថ្មមានសមត្ថភាពខុសៗគ្នាសម្រាប់ផ្តល់សេវាកម្មដល់ការបើកបរផ្លូវឆ្ងាយ ដូចជា ថ្មមានថាមពល១៥០គីឡូវ៉ាត់ម៉ោង ដើម្បីឱ្យភ្ញៀវទេសចរអាចជិះរថយន្ត ឬជួលរថយន្តនេះទៅបោះតង់នៅតាមតំបន់ទេសចរណ៍ ។RV sales boom in China as safe travel alternative - Chinadaily.com.cn

ក្រៅពីនេះ នៅក្នុងរថយន្តក៏មានសម្ភារៈផ្តល់ភាពងាយស្រួលដល់អ្នកដំណើរគ្រប់បែបយ៉ាង ដូចជា ឧបករណ៍សាកថ្ម, ឧបករណ៍បំពងសំឡេង និងភ្លើងបំភ្លឺ ជាដើម ។ ក្រុមហ៊ុនផលិតរថយន្តថាមពលថ្មីជាច្រើន បានចាប់ផ្តើមងាកមកផលិតរថយន្តទំហំធំដែលអាចប្រើប្រាស់បានច្រើនមុខងារ ដើម្បីបំពេញតម្រូវការទីផ្សាររថយន្តសម្រាប់គ្រួសារ ។

Yu Zhihong នាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Saic Maxus Shanghai Direct-Sale Store និយាយថា មានអតិថិជនមិនតិចនាក់ទេ ដែលត្រូវការរថយន្តសម្រាប់ដើរកម្សាន្តផង និងអាចរស់នៅបានផង ពីព្រោះពួកគេងាយស្រួលដើរកម្សាន្តជាលក្ខណៈគ្រួសារ ។All the Countries Where You Can RV – Heath & Alyssa

នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុននេះបន្តថា នៅខែតុលា ឆ្នាំ២០២៣ (គឺត្រឹមតែ១ខែប៉ុណ្ណោះ) ក្រុមហ៊ុនបានលក់រថយន្តជិតស្មើ៤.០០០គ្រឿង កើនឡើង៤៤% បើធៀបនឹងឆ្នាំ២០២២ ។ លើសពីនេះ រថយន្តអគ្គិសនីដ៏ទំនើបប្រភេទ MPV ត្រូវបានក្រុមហ៊ុនបញ្ជូនទៅលក់នៅតំបន់អឺរ៉ុប និងប្រទេសអូស្ត្រាលីទៀតផង ៕