នៅលើពិភពលោកយើងនេះមានសត្វសរុបប្រមាណ ១,២ លានប្រភេទ ដែលសត្វនីមួយៗសុទ្ធតែមានរូបរាងប្លែកៗ នឹងអត្តចរិតខុសៗគ្នា ដោយមានសត្វខ្លះក៏ស្លូត ហើយសត្វខ្លះទៀតក៏កាចសាហាវផងដែរ។ ដូច្នេះហើយ តើអ្នកដឹងទេថាសត្វណាខ្លះដែលស.ម្លា.ប់មនុស្សច្រើនជាងគេបំផុតលើពិភពលោក?
១.សត្វមូស៖ មូសគឺជាសត្វដ៏គ្រោះថ្នាក់បំផុតក្នុងពិភពលោក ដោយបានសម្លាប់មនុស្សចំនួន ៧២៥.០០០ នាក់ក្នុងមួយឆ្នាំតាមរយៈការឆ្លងរាលដាលជំងឺដូចជាជំងឺគ្រុនចាញ់។ ការឆ្លងជំងឺគ្រុនចាញ់គឺអាក្រក់ខ្លាំងណាស់ជាពិសេសនៅក្នុងទ្វីបអាហ្រ្វិក ដោយតំបន់នេះមានចំនួន ៩៥ ភាគរយនៃករណីឆ្លង និង ៩៦ ភាគរយនៃការស្លាប់ទូទាំងពិភពលោក។
២.សត្វពស់៖ ពស់គឺជាសត្វដែលមានពិសកាចសាហាវបំផុតលើលោក ហើយវាក៏មានជំនាញសម្លាប់មនុស្សតាមវិធីផ្សេងៗគ្នា និងឃោរឃៅបំផុតផងដែរ។ ជាឧទាហរណ៍ សត្វពស់ Mamba ខ្មៅអាចសម្លាប់មនុស្សដោយពិសពីរដំណក់ពីការខាំ ចំណែកឯពស់ថ្លាន់អាចលេបមនុស្សពេញវ័យបានយ៉ាងងាយ។ ដូច្នេះសត្វពស់អាចសម្លាប់មនុស្សបានរហូតទៅដល់ ១៣៨,០០០ នាក់ក្នុងមួយឆ្នាំ។
៣.សត្វឆ្កែ៖ ឆ្កែគឺជាមិត្តដ៏ល្អបំផុតរបស់មនុស្ស ហើយវាក៏អាចជាសត្រូវដ៏អាក្រក់បំផុតរបស់មនុស្សផងដែរ ប្រសិនបើវាឆ្លងជំងឺឆ្កែឆ្កួត។ ជាទូទៅឆ្កែចូលចិត្តការពារម្ចាស់របស់វាខ្លាំងណាស់ ប៉ុន្តែប្រសិនបើវាមានជំងឺឆ្កែឆ្កួតហើយ វានឹងខាំត្របាក់នាក់គ្មានប្រណីនោះទេ។ ដូច្នេះហើយ យោងតាមអង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថា ឆ្កែឆ្កួតបានសម្លាប់មនុស្សប្រមាណ ៥៩,០០០ នាក់ក្នុងមួយឆ្នាំ។
៤.សត្វខ្យាដំរី៖ ខ្យាដំរីគឺសត្វដ៏ចំណាស់ និងកាចសាហាវបំផុតលើលោក ដោយបានសម្លាប់មនុស្សចំនួន ៣,៣០០ នាក់ក្នុងមួយឆ្នាំ។ ពួកវានឹងខាំមនុស្សដោយកន្ទុយរបស់វា ហើយចាក់ជាតិពុលចូលទៅក្នុងខ្លួនមនុស្ស ជាមួយនឹងពពួកជាតិពុល arachnid ជាង ២,៦០០ ប្រភេទ ប៉ុន្តែមានតែប្រហែល ២៥ ប្រភេទប៉ុណ្ណោះដែលផ្ទុកជាតិពុលដ៏ខ្លាំងក្លាគ្រប់គ្រាន់ដើម្បីសម្លាប់មនុស្ស។
៥.សត្វក្រពើ៖ ប្រិយមិត្តប្រាកដជាដឹងច្បាស់ហើយថា សត្វក្រពើកាចសាហាវប៉ុណ្ណា ជាទូទៅសត្វនេះបានសម្លាប់មនុស្សប្រមាណ ១,០០០ នាក់ក្នុងមួយឆ្នាំ។ ក្រពើគឺជាសត្វដែលឈ្លានពាន និងមានទឹកដីយ៉ាងខ្លាំង ហើយនឹងវាយប្រហារអ្វីៗដែលចូលទៅក្នុងជម្រករបស់ពួកវា ជាញឹកញាប់វាតែងស្ទាក់ចាប់សត្វព្រៃនៅក្នុងទឹកបានយ៉ាងងាយ ជាមួយនឹងកម្លាងដ៏មហាសាលរបស់វា នឹងថ្គាមដ៏មុតស្រួចរបស់វា៕










