ប្រទេសថៃ ៖ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ទំព័រហ្វេសប៊ុកឈ្មោះ Social Rayong របស់ថៃ បានបង្ហោះរូបភាពភ្លើងឆេះរូបចម្លាក់យក្សដ៏ធំមួយស្ថិតនៅបរិវេណឆ្នេរសមុទ្រស៊ែងចាន់ ឬពលរដ្ឋថៃហៅថា ផ្លូវបំបែកនាងយក្ស ដែលស្ថិតនៅឃុំនឺនព្រះ ស្រុកមឿង ខេត្តរ៉ាក់យ៉ង ។ ទំព័រហ្វេសប៊ុកនេះបន្ថែមថា ពលរដ្ឋនៅកន្លែងកើតហេតុបានជួយគ្នាពន្លត់ភ្លើងហើយ ដោយសារមានមនុស្សសតិមិនល្អមកដុតបំផ្លាញ ។

ក្រោយពីប៉ូលិសប្រចាំស្រុកមឿង ខេត្តរ៉ាក់យ៉ង បានទទួលសេចក្តីរាយការណ៍ពីហេតុការណ៍ភ្លើងឆេះរូបចម្លាក់យក្សត្រង់បរិវេណផ្លូវបំបែកជា៣ នៅឆ្នេរសមុទ្រស៊ែងចាន់ ប៉ូលិសក៏បានចុះត្រួតពិនិត្យនៅកន្លែងកើតហេតុ និងឃើញភ្លើងកំពុងឆាបឆេះរូបចម្លាក់យក្សដែលមានកម្ពស់ប្រមាណ៣ម៉ែត្រ ហើយភ្លើងបានឆេះឈុតថៃរបស់រូបចម្លាក់យក្សខ្ទេចអស់ ។ ក្រោយមក អ្នកស្រុក និងអាជីវករលក់ដូរក្នុងបរិវេណនេះបាននាំគ្នាជួយពន្លត់ភ្លើង ដោយចំណាយពេលប្រមាណ១០នាទី ទើបភ្លើងរលត់វិញ ។

តាមរយៈការត្រួតពិនិត្យឃើញថា រូបចម្លាក់យក្ខនីនេះត្រូវបានភ្លើងឆេះឈុតថៃរលូតដល់អស់ពីខ្លួន ហើយនៅ

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDtcaseIWtmXRTljtfnsIIoGbPc9a2jP43UHVDNJ4DoxXSc6jjpnRoPlLSTG3IWZnuEUK0AcT8SWJo_tcDJBqxXdOIxAk9VW-0FBxi1mKI8FJ1vmaTRYTWNiJNYF2CPYEs-Xjy6f8dWxM0P0GaLfEe8lfStJPNuhZncqFtXaAB5OBDbkSXqtFcD024bCs/s742/photo_2023-11-20_13-53-39.jpg

លើខ្លួនប្រាណយក្សបានខូចខាតជាច្រើនកន្លែង ។ ក្រៅពីនេះ រូបចម្លាក់ផ្សេងទៀតដែលនៅក្បែរៗនោះ ក៏ត្រូវបានភ្លើងឆេះរហូតដល់ខ្មៅផងដែរ ។

អ្នកស្រុក និងអាជីវករលក់ដូរនៅបរិវេណឆ្នេរសមុទ្រនិយាយថា មុនពេលកើតហេតុ ពួកគេបានឃើញបុរសមានសតិមិនល្អម្នាក់ដើរទៅដើរមកនៅក្បែររូបចម្លាក់នោះ ។ ក្រោយមក ស្រាប់តែមានផ្សែងចេញមកយ៉ាងឆាប់រហ័ស ទើបពួកគេស្រែកហៅអ្នកនៅជិតៗឱ្យមកជួយពន្លត់ភ្លើង ។ រីឯបុរសមានសតិមិនល្អបានរត់គេចខ្លួនបាត់ ។ សំណាងល្អ រូបចម្លាក់នេះមិនខូចខាតអ្វីធ្ងន់ធ្ងរទេ ហើយពួកគេក៏បានជួយគ្នាសម្អាតរូបចម្លាក់ និងយកក្រណាត់ថ្មីមកស្លៀកពាក់ឱ្យយក្ស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVbq1xoFFYD3EesNxEJxtn0qj5YgvPOPzoGDUieDq_KkCqZ8Xha2a5uInsNgNeubwRPug7YndrvbliHAQw_57IO6XkxovDb-BMhx4_GtiLi26X9mGwduOqxCNff1oRO6_ow0nN3OFEFKi3ERl_Xb5SM7etAtKx3BjHokVKdl9ssDCrZMBA3jP1TaMFy3I/s738/photo_2023-11-20_13-53-41.jpg

ប៉ុន្តែអ្នកភូមិបារម្ភថា វាអាចជាប្រផ្នូលមិនល្អ និងខ្លាចមានរឿងអាក្រក់កើតឡើង ពីព្រោះអ្នកស្រុកមានជំនឿ និងគោរពរូបចម្លាក់នេះណាស់ ។ អ្នកស្រុកតែងមកក្រាបសំពះសុំពរជាប្រចាំ ជាពិសេស ពួកគេមកសុំលេខឆ្នោតមិនដែលខានទេ ។

ប៉ូលិសបានស្វែងរកចាប់ខ្លួនបុរសមានសតិមិនល្អ និងព្យាយាមសាកសួររកព័ត៌មានពីការដុតរូបចម្លាក់ ។ ប៉ុន្តែបុរសនេះនិយាយស្តីមិនដឹងរឿង ដឹងត្រឹមតែថា រូបគេឈ្មោះ «មីង» រស់នៅខេត្តសាគុន ណាខន ។ នៅពេលប៉ូលិសសួរថា តើបានដុតរូបចម្លាក់យក្សនេះឬអត់? បុរសនេះឆ្លើយថា មិនដឹងទេ ហើយនិយាយថា ខ្លួននឹងទៅរកមិត្តភក្តិ ។ ហេតុនេះ ប៉ូលិសក៏បាននាំគាត់ចេញពីទីនេះ និងទាក់ទងទៅកាន់ស្ថាប័នពាក់ព័ន្ធដើម្បីយកគាត់ទៅព្យាបាលបន្ត ៕ ប្រភព ៖ sanook