ប្រទេសចិន ៖ សារព័ត៌មានចិន China Media Group រាយការណ៍ថា លោក វ៉ាង សៀវពីង រដ្ឋមន្ត្រីក្រសួងសង្គម និងធនធានមនុស្សរបស់ចិនថ្លែងថា ពេលប្រទេសចិនប្រឈមនឹងភាពមិនប្រាកដប្រជាកើនឡើងផ្នែកសេដ្ឋកិច្ច ប៉ុន្តែការងារក្នុងប្រទេសចិននៅឆ្នាំ២០២៣ បានកើនឡើងប្រកបដោយស្ថិរភាព ខណៈអត្រាគ្មានការងារធ្វើបានធ្លាក់ចុះជាបន្តបន្ទាប់ ។ វាជាលទ្ធផលបានមកពីកិច្ចខិតខំប្រឹងប្រឹងសហការគ្នារបស់មន្ត្រីរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់ ។China creates 11.86 million new jobs in 2020 - Global Times

គណៈកម្មការកណ្តាលនៃបក្សកុម្មុយនិស្តចិនបានផ្តល់ភាពសំខាន់លើការជួលកម្លាំងពលកម្មជាចម្បង ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ដោយបង្កើនស្ថិរភាពនៃការជួលកម្លាំងពលកម្ម និងជំរុញការព្យាយាមគ្រប់វិស័យ ។ បើតាមទិន្នន័យបង្ហាញថា ទីផ្សារការងារនៅប្រទេសចិនបានកើនឡើងជាបន្តបន្ទាប់ និងមានការជួលកម្លាំងពលកម្មដើម្បីបំពេញការងារថ្មីនៅទីក្រុង ស្មើនឹង១០លាន២សែន២ម៉ឺនការងារ គិតចាប់ពីខែមករា រហូតដល់ខែកញ្ញា ឆ្នាំ២០២៣ ។At job fairs in China, employers are thrifty and applicants timid

ស្ថាប័នរដ្ឋាភិបាលបានកំណត់គោលដៅការជួលកម្លាំងពលកម្មនៅទីក្រុង រហូតដល់ដំណាច់ឆ្នាំ២០២៣នេះ គឺស្មើនឹង១២លានការងារ ។ រីឯការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ និងយុវវ័យទូទៅនៅតែមានស្ថិរភាព ។ ចំនួនពលរដ្ឋជនបទមកស្វែងរកការងារធ្វើនៅទីក្រុងបានកើនឡើងជាបន្តបន្ទាប់ គឺមានពលរដ្ឋប្រមាណ៣២លាន៩សែន៧ម៉ឺននាក់បានចៀសផុតពីភាពក្រីក្រ ដោយសារពួកគេទទួលបានប្រាក់ចំណូលកើនឡើង តាមរយៈការបំពេញការងារដែលមិនមែនជាការងារកសិកម្ម ។Greater challenges ahead in 2023 to stabilize jobs and livelihoods -  Chinadaily.com.cn

ចាប់តាំងពីដើមឆ្នាំ២០២៣ កន្លងមក រដ្ឋាភិបាលចិនបានចំណាយថវិកាប្រមាណ២សែនលានយាន់សម្រាប់គាំទ្រការជួលកម្លាំងពលកម្ម ព្រមទាំងព្យាយាមបង្កើតស្ថិរភាព និងពង្រីកការងារបន្ថែមទៀតនៅប្រទេសចិន ដូចជា ការបណ្តុះបណ្តាលជំនាញអាជីព និងការកែលម្អសេវាកម្មផ្សេងៗ ៕ ប្រភព ៖ TV5 HD