នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅក្នុងពិធីសម្ពោធាដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ពានបេតុងខ្សែកាបតភ្ជាប់កោះនរានិងកោះពេជ្រ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ពាក់ព័ន្ធនៅអគារពាណិជ្ជកម្មមួយដែលមានកម្ពស់ដល់ទៅ៥៥៥ម៉ែត្រ។

សម្តេច ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖”អគារកម្ពស់៥៥៥ម៉ែត្រ ជាអគារដែលមាកម្ពស់ខ្ពស់ជាងគេក្នុងតំបន់ គ្រោងនឹងសាងសង់នៅកោះនរានាពេលអនាគត ហើយអគារនេះក៏ជានិមិត្តរូបនៃប្រទេសកម្ពុជា ក៏ដូចជាសេដ្ឋកិច្ចកម្ពុជាទាំងមូលផងដែរ។ ការអភិវឌ្ឍន៍នៅទីនេះ ក៏បានចូលរួមបន្ថែមទៀតដល់ការជំរុញការអភិវឌ្ឍន៍ឆ្ពោះទៅទិសខាងកើតនៃប្រទេសកម្ពុជា”។

គួរបញ្ជាក់ផងដែរថា ប្រសិនបើអគារនេះសាងសង់រួចនៅកម្ពស់៥៥៥ម៉ែត្រ វានឹងក្លាយជាអគារខ្ពស់ជាងគេទៅ២នៅក្នុងតំបន់អាស៊ាន បន្ទាប់ពីអគារ Merdeka 118 របស់ម៉ាឡេសុី ដែលមានកម្ពស់ដល់ទៅ៦៦៩ម៉ែត្រ៕

Merdeka 118 a reflection of how far the nation has progressed | The Star

អគារ Merdeka 118 របស់ម៉ាឡេសុី