កាលពីថ្ងៃចន្ទទី១៣ខែវិច្ឆិកានេះ អ្នកប្រាជ្ញមួយចំនួនបាននិយាយក្នុងវេទិកាមួយនាប្រទេសចិនថា ចិនបាននឹងកំពុងក្លាយជាតួអង្គសំខាន់ក្នុងការជំរុញការអភិវឌ្ឍន៍ធនធានមនុស្ស និងគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព (Sustainable Development Goals)។China plays leading role in advancing human development-Xinhua

ក្នុងរយៈពេល 40 ឆ្នាំកន្លងមកនេះ ប្រទេសចិនបានរួមចំណែកក្នុងការកាត់បន្ថយចំនួនប្រជាពលរដ្ឋក្រីក្រ រហូតដល់ទៅជិត៣ភាគ៤លើសកលលោកផងដែរ។ លោក Peng Gang នាយករងនៃសាកលវិទ្យាល័យ Tsinghua បាននិយាយ ថា ប្រសិនបើគ្មាន«គោលដៅអភិវឌ្ឍន៍សហស្សវត្ស Millennium Development Goals» របស់អង្គការសហប្រជាជាតិទេ វានឹងមិនអាចសម្រេចបានដោយជោគជ័យដល់កម្រិតនេះដែរ។

លោកYang Yongheng អនុប្រធានវិទ្យាស្ថានមួយបាននិយាយថា ប្រទេសចិនគឺជាប្រទេសដំបូងគេដែលបានផ្លាស់ប្តូរពីការអភិវឌ្ឍន៍ធនធានមនុស្សកម្រិតទាបទៅជាការអភិវឌ្ឍន៍ធនធានមនុស្សកម្រិតខ្ពស់ចាប់តាំងពី កម្មវិធីអភិវឌ្ឍរបស់អង្គការសហប្រជាជាតិ (UNDP) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1990។China Footprint: A look at China's education reforms - CGTN

លោក Kanni Wignaraja នាយកការិយាល័យប្រចាំតំបន់សម្រាប់អាស៊ី និងប៉ាស៊ីហ្វិកនៃ UNDP បាននិយាយថា ការអភិវឌ្ឍន៍ធនធានមនុស្សគឺជាការបន្ថែមនូវឱកាសនិងផ្តល់ជម្រើសល្អៗទៅកាន់ប្រជាពលរដ្ឋ ធ្វើឲ្យប្រសើរឡើងនូវសុខុមាលភាពរបស់ពួកគេ និងការការពារអាយុជីវិតមនុស្សជំនាន់ក្រោយ។ ក្រៅពីការអភិវឌ្ឍធនធានមនុស្សហើយ ក៏នូវមានបញ្ហាផ្សេងទៀតដែលត្រូវនឹងដោះស្រាយផងដែរដូចជា ការប្រែប្រួលអាកាសធាតុ និងការប្រើប្រាស់ថាមពលឲ្យបានត្រឹមត្រូវជាដើម។ លោកបានបន្តថា ប្រទេសចិនក៏បានធ្វើការប្តេជ្ញាចិត្តដ៏សំខាន់ក្នុងរឿងទាំងនេះផងដែរ ដោយស្របទៅតាមគោលដៅកាបូន២របស់ខ្លួនក្នុងការបំភាយឧស្ម័នខ្ពស់បំផុតមុនឆ្នាំ ២០៣០ និងសម្រេចបានអព្យាក្រឹតកាបូននៅមុនឆ្នាំ ២០៦០ ។How China's education strategy fits into its quest for global influence

ទោះជាយ៉ាងណាក៏ដោយ ប្រទេសចិនបច្ចុប្បន្នក៏កំពុងប្រឈមមុខនឹងបញ្ហាមួយចំនួន ក្នុងការជំរុញការអភិវឌ្ឍន៍ធនធានមនុស្សផងដែរ ដូចជាការថយចុះនៃកំណើនប្រាក់ចំណូល ការអភិវឌ្ឍន៍ក្នុងតំបន់ដែលមិនមានតុល្យភាព និងការអប់រំរបស់ប្រជាជនមិនទាន់ឈានដល់កម្រិតដែលអាចទទួលយកឡើយទេ។ រីឯដំណោះស្រាយវិញ គឺត្រូវទាមទារឲ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នាពីគ្រប់ភាគី ទាំងប្រជាពលរដ្ឋនិងស្ថាប័នពាក់ព័ន្ធ។

លោក Wignaraja បាននិយាយថា អតុល្យភាពរចនាសម្ព័ន្ធរវាងតំបន់ជនបទ និងទីក្រុងនៅតែជាបញ្ហាប្រឈមនៃការអភិវឌ្ឍន៍ដ៏សំខាន់សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក ហើយចិនក៏ជាប្រទេសមួយក្នុងចំណោមនោះ។Winners of the Inaugural China Tall Building Awards | ArchDaily

ម៉្យាងវិញទៀត តាមរបាយការណ៍មួយក៏បានបញ្ជាក់ដែររថានេះ តំបន់អាស៊ីប៉ាស៊ីហ្វិកនៅថ្ងៃខាងមុខនឹងប្រឈមនឹងភាពចលាចលបន្ថែមទៀត ដោយសារតែទិដ្ឋភាពនៃការអភិវឌ្ឍន៍កំពុងត្រូវបានផ្លាស់ប្តូរដោយហានិភ័យមួយចំនួន ដូចជាការប្រែប្រួលអាកាសធាតុ ជំងឺរាតត្បាត និងចំនួនប្រជាជនវ័យចំណាស់ផងដែរ។ ដូច្នេះហើយ បណ្តាប្រទេសក្នុងតំបន់គួរតែផ្តល់អាទិភាពដល់តម្រូវការរបស់មនុស្សជាចម្បង ពង្រីកឱកាសផ្សេងៗ ជំរុញឲ្យមានកំណែរទម្រង់ថ្មីៗ និងកែលម្អអភិបាលកិច្ច ក្នុងគោលបំណងជំរុញការអភិវឌ្ឍន៍ធនធានមនុស្ស កសាងភាពរឹងមាំ និងនិរន្តរភាពសម្រាប់អនាគតកាលផងដែរ៕Economic Watch: Towards a beautiful countryside, China charts roadmap for  rural construction-Xinhua Xinhua