អាចម៍ផ្កាយគឺជាអង្គសិលាតូចៗ ដែលកើតចេញពីផ្កាយព្រះគ្រោះ ហើយធ្វើដំណើរជុំវិញព្រះអាទិត្យ។ យោងតាមអ្នកវិទ្យាសាស្ត្ររបស់អង្គការ NASA បានបង្ហាញពីទិន្នន័យដែលប្រមូលបានដោយមជ្ឈមណ្ឌលសិក្សាវត្ថុជិតផែនដី (CNEOS) រកឃើញថា អាចម៍ផ្កាយទាំង ៥ ខាងក្រោមនេះគឺមានហានិភ័យខ្ពស់បំផុតក្នុងការបុកផែនដីនាពេលអនាគត។

១.អាចម៍ផ្កាយ Bennu៖ Bennu គឺជាអាចម៍ផ្កាយដែលមានទំហំ ០,៤៩ គីឡូម៉ែត្រ និងទម្ងន់ ៦៧ លានតោន វាត្រូវបានរកឃើញនៅឆ្នាំ ១៩៩៩ នឹងជាអាចម៍ផ្កាយដែលនៅជិតផែនដីបំផុត។ Bennu បានបង្កហានិភ័យនៃការបុកទង្គិចខ្លាំងបំផុតចំពោះភពផែនដី ប៉ុន្តែមិនមែនបច្ចុប្បន្នទេ គឺនៅពេលអនាគត។ យោងតាមអ្នកវិទ្យាសាស្ត្រ NASA បានគណនាថា នៅពេលដែល Bennu ខិតមកជិតផែនដីនៅឆ្នាំ ២១៨២ វានឹងមានឱកាស ០.០៣៧% (១/២,៧០០) ក្នុងការធ្លាក់មកលើភពផែនដី។Asteroids Bennu and Ryugu look like spinning tops | Science News

២.អាចម៍ផ្កាយ 2023 TL4៖ 2023 TL4 គឺជាអាចម៍ផ្កាយដែលមានទំហំ ០.៣៣ គីឡូម៉ែត្រ និងទម្ងន់ ៤៣ លានតោន ហើយត្រូវបានរកឃើញនៅឆ្នាំ ២០២៣ ដោយអ្នកវិទ្យាសាស្ត្របង្ហាញថាវត្ថុដែលទើបរកឃើញថ្មីនេះអាចក្លាយជាអាចម៍ផ្កាយគ្រោះថ្នាក់បំផុតមួយរបស់ផែនដី។ ដូច្នេះ នៅឆ្នាំ ២១១៩ អាចម៍ផ្កាយនេះអាចនឹងបុកមកផែនដីក្នុងឱកាស ០.០០០៥៥% (១/១៨១,០០០)។Will They Strike? NASA Monitors Five Asteroids Threatening Earth

៣. អាចម៍ផ្កាយ 29075 (1950 DA)៖ 29075 ឬ 1950 DA គឺជាអាចម៍ផ្កាយដែលត្រូវបានគេជឿថាសម្បូរទៅដោយជាតិដែក និងនីកែលច្រើនបំផុត។ វាអាចមានឱកាសបុកទៅនឹងផែនដីនៅឆ្នាំ ២៨៨០ ដោយអាចម៍ផ្កាយនេះមានទំហំ ១,៣ គីឡូម៉ែត្រ និងបរិមាណ ៧១ លានតោន។ ដូច្នេះ ប្រសិនបើអាចម៍ 1950 DA ធ្លាក់មកផែនដី វានឹងបញ្ចេញថាមពលស្មើនឹង ៧៥ ពាន់លានតោននៃ TNT ដែលមានទំហំធំល្មមនឹងបង្កជាគ្រោះមហន្តរាយពិភពលោកដែលអាចបំផ្លាញមនុស្សជាតិបាន។Small asteroid more likely to hit Earth than previously thought

៤.អាចម៍ផ្កាយ 2007 FT3៖ 2007 FT3 ត្រូវបានគេចាត់ទុកថាជាអាចម៍ផ្កាយដែលបាត់បង់ព្រោះតារាវិទូមិនបានឃើញវាចាប់តាំងពីឆ្នាំ ២០០៧ មកម្លេះ ប៉ុន្តែ NASA បានព្យាករណ៍ថាវាមានឱកាសនៃការបុកផែនដីនៅឆ្នាំ ២០៣០។ អាចម៍ផ្កាយនេះមានទំហំ ០,៣៤ គីឡូម៉ែត្រ និងបរិមាណ ៤៩ លានតោន ដែលគ្រប់គ្រាន់ដើម្បីបង្កការខូចខាតក្នុងតំបន់ ប៉ុន្តែមិនមែនជាការគំរាមកំហែងជាសកលនោះទេ។NASA reveals new plan to stop asteroids before they hit Earth

៥.អាចម៍ផ្កាយ 1979 XB៖ 1979 XB មិនត្រូវបានគេឃើញក្នុងរយៈពេលប្រហែល ៤០ ឆ្នាំ ដូច្នេះអ្នកស្រាវជ្រាវដឹងតិចតួចណាស់អំពីគន្លងរបស់វា។ ទោះជាយ៉ាងណាក៏ដោយ តាមការយល់ដឹងរបស់អ្នកវិទ្យាសាស្ត្រ CNEOS បានឱ្យដឹងថា អាចម៍ផ្កាយនេះអាចនឹងមានឱកាស ០.០០០០៥៥% (១/១.៨ លាន) មកបុកផែនដីនៅឆ្នាំ ២១១៣។ ដូច្នេះអាចម៍ផ្កាយនេះអាចមានទំហំ ០,៦៦ គីឡូម៉ែត្រ និងបរិមាណ ៣៥៤ លានតោន៕Four asteroids on COLLISION course with Earth — RT World News