កូនក្រុមរបស់គ្រូបង្វឹកខ្មែរមួយជីវិត រួមមានបេក្ខជន G One , Young Savage និងបេក្ខនារី ស៊ិន វិច្ឆិកា បានធ្វើឱ្យទស្សនិកជនរួមទាំងគ្រូបង្វឹកផ្សេងទៀតបូកជាមួយ វណ្ណដា ក៏អួលដើមកស្រក់ទឹកភ្នែកជាមួយអារម្មណ៍ដិតដាមនៃស្នាមអតីតកាលនិងការបាត់បង់ភាពកក់ក្តៅក្នុងរង្វង់គ្រួសារតាមរយៈចម្រៀងរ៉េប។May be an image of 1 person, beard and hat
ក្នុងវគ្គ Battle កម្មវិធី The Rapper Cambodia នាយប់ថ្ងៃទី១២ វិច្ឆិកា ជាពេលវេលាកូនក្រុមរបស់គ្រូបង្វឹកខ្មែរមួយជីវិត បញ្ចេញសមត្ថភាពនិងត្រូវប្រកួតប្រជែងគ្នាដើម្បីមានឱកាសទៅវគ្គក្រោយជាបន្តទៀត។ ក្នុងនោះដែរបេក្ខជន វ័រ ជីវន្ត ហៅ G One បេក្ខនារី ស៊ិន វិច្ឆិកា និងបេក្ខជន សែម វិប៊ុត ហៅ Young Savage កំពុងធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងព្រោះតែការរ៉បរបស់អ្នកទាំង៣ទៅលើប្រធានបទ រងា បានរៀបរាប់ពីប្រវត្តិដ៏កំសត់របស់ខ្លួនបាត់បង់ភាពកក់ក្តៅ និងបញ្ហាផ្សេងៗគ្នាក្នុងបទតែមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6NN9fRRl40vuNIR_xWfSOdbCRneqpGv3llSDgvRubffp3yyixOLHhxji_CcG9zZkN0MTL2F49KM8mzbpi-3PLD-XQ6Hcfm0IAl4xhH5Nl7kKRwBXSHbXJjUPQElOnFCGLRLfTr-c8ttq3RinKirVX1P8yj2zKEZVoN3_5tMXP14PyjCF2L-vstwSo4zs/s796/Screenshot%202023-11-13%20164026.pngអត្ថន័យដ៏ចាក់ដោតរបស់កូនក្រុមរបស់ខ្មែរមួយជីវិតទាំងបីរូបនេះមុនដំបូងពួកគេខ្សឹកខ្សួលមិនអាចបកស្រាយបានភ្លាមៗនោះ តែបន្ទាប់ពីសម្រាកបន្តិចអ្នកទាំងបីបានបញ្ចេញឃ្លារ៉េបរៀងៗខ្លួនធ្វើឱ្យអ្នកក្នុងកម្មវិធីខ្សឹកខ្សួលតែម្តង។ Producer វណ្ណដា ក៏បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនដែរថា បេក្ខភាពទាំង៣ដែលរ៉េទៅលើប្រធានបទ រងា នេះចាក់ដោតអារម្មណ៍លោកខ្លាំងណាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLs36l-pbN1X9PhZ487BJsWB-8m4qDhYGCowQqOrZ-wucHnnOv7TFmtx-crDw70v05M0QozZozM5vQXLo0B0vsBeY-DBTRoehBm7u4DHUyJhhMXvtq-wgZ6GEq9mBRk3yONJ9gT2s9deQxBlGXDA5MZJKHo0JhJyDMIyMHj73yasvSg9tchTxcmklrB0w/s808/Screenshot%202023-11-13%20164043.pngវណ្ណដា បានទម្លាយពីរឿងរ៉ាវផ្ទាល់ខ្លួនដែលមិនដែលប្រាប់អ្នកណាសូម្បីតែគ្រួសារ ពេលលោកឡើងមកភ្នំពេញតាមចាប់ក្តីស្រមៃរបស់ខ្លួនជាមនុស្សដែលគ្មានផ្ទះសម្បែងស្នាក់អាស្រ័យសូម្បីតែលុយទុកទិញចំណីអាហារមានត្រឹមតែ២០០០រៀល។ វណ្ណដា បានរម្លឹកពីភាពកំសត់កម្រជាមួយនឹង សង្ហា កាលពីអតីតកាលដូចគ្នាដោយម្នាក់មាន២០០០ ម្នាក់មាន៣០០០ចូលលុយគ្នាទិញបាយញុំា។ លើសពីនេះអារម្មណ៍រឹងមាំរបស់ Producer ជូលី ត្រូវបានទម្លាយចេញនូវរឿងអតីតកាលរបស់ខ្លួនដែលកម្សត់កម្រធ្លាក់ដល់បាតមីមួយកញ្ចប់ធ្វើជាអាហារ៣បីពេលដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8fS7A3idQ5YQxjokaljxNz_SsnN4kuqbocNtmdbxk82fcj1o7PqH04X1y-0OgJs6S8Jom76mr-0MOLKsQ8EWPjSXwl3urK9GKQX_5nhqrWHDGrqAlIsoYVsRMlsuGAD5L4REnO7E8wCF9Ou5vaUHSJE1v58wZ1eiONfl7OjnqVSLxk1wJA9v9mMr9u5k/s802/Screenshot%202023-11-13%20164123.png
មិនត្រឹមតែ Coach , Producer អ្នកចូលរួមកម្មវិធីផ្ទាល់បង្ហាញអារម្មណ៍ខ្សឹកខ្សួលប៉ុណ្ណោះទេសូម្បីទស្សនិកជនតាមគេហដ្ឋានដែលទស្សនាតាមរយៈការ Live ទប់ទឹកភ្នែកសឹងមិនជាប់អាណិតទៅដល់ការលំបាករបស់បេក្ខជនផងដែរ៕