បរទេស៖ ប្រទេសជប៉ុនបានកែច្នៃកាកសំណល់អេឡិចត្រូនិចដូចជា ទូរស័ព្ទដៃខូចៗចំនួន ១០,០០០ គ្រឿងទៅជាមាសប្រហែល ២៨០ក្រាម ដែលមានប្រសិទ្ធភាពជាងការជីកយករ៉ែនៅក្នុងព្រៃ ៥៦ ដង។

យោងតាមគេហទំព័រ Nikkei Asia ដែលបានចុះផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកាថា ប្រទេសជប៉ុនមានធនធានធម្មជាតិតិចតួចណាស់ ប៉ុន្តែគឺជាទីផ្សារដ៏មានសក្តានុពលបំផុតមួយសម្រាប់ការជីកយករ៉ែលោហៈក្នុងទីក្រុង មានន័យថាជប៉ុនបានកែច្នៃកាកសំណល់លោហៈកម្រចេញពីបន្ទះសៀគ្វីអេឡិចត្រូនិចទៅជារ៉ែមាស។How gold leaf is made in Japan | CNN

យោងតាមក្រសួងបរិស្ថានជប៉ុន បានឱ្យដឹងថា រាល់ទូរស័ព្ទ ១០,០០០ គ្រឿងអាចផ្តល់ទិន្នផលមាសប្រហែល ២៨០ ក្រាម។ ដូច្នេះ ការជីកយករ៉ែមាសពីកាកសំណល់អេឡិចត្រូនិចមានប្រសិទ្ធភាពជាងការជីកយករ៉ែមាសពីធម្មជាតិដល់ទៅ ៥៦ ដង។ នេះបើតាមរោងចក្រ Tanaka Kikinzoku Kogyo ក្នុងទីក្រុង Hiratsuka បានធ្វើការរំលាយសំណល់អេតចាយដែលជាគ្រឿងអេឡិចត្រូនិចនិងទូរស័ព្ទដៃខូចៗ ដើម្បីយកមាសមកធ្វើជាដុំមូល ឬជាគ្រាប់មូល។Turning e-waste trash into treasure - Monash Lens

លោក Akio Nagaoka ប្រធានមជ្ឈមណ្ឌលនេះបាននិយាយថា “យើងចង់ពង្រីកការប្រមូលសំណល់អេឡិកត្រូនិកមិនត្រឹមតែនៅក្នុងប្រទេសជប៉ុនប៉ុណ្ណោះទេ ថែមទាំងនៅទូទាំងអាស៊ីអាគ្នេយ៍ផងដែរ ដែលជាតម្រូវការសម្រាប់ការកែច្នៃឡើងវិញនូវគ្រឿងអេឡិចត្រូនិកកំពុងកើនឡើង។
Japan might use electronic waste to produce medals for the 2020 Olympics -  Electronic Productsបច្ចុប្បន្ន ទិន្នផលនៃការជីកយករ៉ែ ក៏ដូចជាការកំណត់គោលដៅរុករករ៉ែមាសពីស្មាតហ្វូន ឬគ្រឿងប្រើប្រាស់ក្នុងផ្ទះចាស់ៗ និងសំណល់អេតចាយផ្សេងទៀតកំពុងក្លាយជារឿងសំខាន់។ ដូច្នេះ អាជីវកម្មមួយចំនួនកំពុងពង្រីកការប្រមូល និងសមត្ថភាពកែច្នៃលោហៈក្នុងទីក្រុង ដើម្បីបំពេញតម្រូវការដែលកំពុងកើនឡើង។The Geography of E-Waste – GEOGRAPHY EDUCATION

ហេតុនេះហើយ ទើបវិទ្យាស្ថានជប៉ុនសម្រាប់ការរចនាប្រកបដោយនិរន្តរភាពបានប៉ាន់ប្រមាណថាមាសប្រហែល ៥,៣០០ តោនបានប្រមូលផ្តុំនៅក្នុងប្រទេសជប៉ុន ស្មើនឹង ១០% នៃទុនបម្រុងពិភពលោក។ បច្ចុប្បន្នរដ្ឋាភិបាលរបស់ប្រទេសនេះកំពុងជំរុញការកែច្នៃឡើងវិញនូវមាស និងលោហៈដ៏មានតម្លៃផ្សេងទៀតនៅក្នុងបន្ទះសៀគ្វីរថយន្តអគ្គិសនី ដើម្បីបង្កើនសន្តិសុខសេដ្ឋកិច្ច៕