សត្វចិញ្ចឹនៅក្នុងផ្ទះដូចជា ឆ្កែ និងឆ្មាជាដើម គឺមិនត្រូវឱ្យពួកវាបរិភោគអាហារទាំងនេះនោះទេ ព្រោះអាចមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ជីវិត និងមិនមានសុវត្ថិភាពសម្រាប់សត្វចិញ្ចឹមរបស់អ្នកឡើយ។ ដូច្នេះ ខាងក្រោមនេះគឺជាបន្លែ និងផ្លែឈើ ដែលអ្នកមិនគួរឱ្យសត្វឆ្កែ ឬឆ្មាបរិភោគទេ៖
១.ប្រភេទផ្លែឈើដែលមិនសមស្របសម្រាប់សត្វចិញ្ចឹមមានដូចជា៖
-ផ្លែ Cherry: ដើម និងស្លឹក Cherry មានផ្ទុកសារធាតុ Cyanide ដែលមានជាតិពុល ហើយអាចបណ្តាលឱ្យស្លាប់ ប្រសិនបើសត្វឆ្កែ ឬឆ្មា បរិភោគក្នុងបរិមាណច្រើន ដោយគ្រាប់ពូជ Cherry នឹងជាប់គាំងនៅក្នុងពោះវៀនរបស់សត្វ ដែលអាចបណ្តាលឱ្យស្ទះខ្យល់ស្លាប់។-ទំពាំងបាយជូ: ទំពាំងបាយជូមានជាតិពុលខ្លាំងចំពោះសត្វ ហើយអាចបណ្តាលឱ្យខូចតម្រងនោមធ្ងន់ធ្ងរ ដែលនាំឱ្យខ្សោយតម្រងនោមស្រួចស្រាវ នឹងអាចបណ្តាលឱ្យសត្វស្លាប់ទៀតផង។
-ផ្លែប៊ឺរីព្រៃ: ត្រូវប្រុងប្រយ័ត្នជានិច្ច នេះគឺដោយសារតែផ្លែប៊ឺរីព្រៃជាច្រើនមានជាតិពុលដល់សត្វ។
-ក្រូចឆ្មារ: ក្រូចឆ្មា និងកំបោរអាចរំខានដល់ប្រព័ន្ធរំលាយអាហាររបស់សត្វ ដូច្នេះគួរចៀសវាង។
២.បន្លែដែលមិនសមរម្យសម្រាប់សត្វចិញ្ចឹមមានដូចជា៖
-ខ្ទឹមស ខ្ទឹមបារាំង ខ្ទឹមក្រហម និងជីវ៉ាន់ស៊ុយ: បន្លែទាំងនេះមានសារជាតិ flavonoid ដែលអាចបំផ្លាញកោសិកាឈាមក្រហមរបស់សត្វ ក៏ដូចជាបណ្តាលឱ្យសត្វមានភាពស្លេកស្លាំងផងដែរ។-ផ្សិតព្រៃ: ផ្សិតព្រៃគឺមានជាតិពុលខ្លាំង ប្រសិនបើសត្វរបស់អ្នកបរិភោគវា នឹងមានរោគសញ្ញាដូចជា ក្អួត រាគ រួមទាំងចង្វាក់បេះដូងមិនទៀងទាត់ ក៏ដូចជាបណ្តាលឱ្យខូចសរីរាង្គសត្វ ប្រកាច់ និងបាត់បង់ស្មារតីក្នុងករណីធ្ងន់ធ្ងរបំផុត។
– Celery: Celery គឺជាបន្លែបៃតងដែលធ្វើឱ្យប្រព័ន្ធសរសៃប្រសាទ និងប្រព័ន្ធរំលាយអាហារ ក៏ដូចជាតម្រងនោមរបស់សត្វមានបញ្ហា រួមទាំងប្រឈមនឹងបញ្ហាសុខភាពផ្សេងៗទៀត៕