ប្រទេសអ៊ីស្រាអែល ៖ ការប្រកាសលទ្ធផលសាលារៀនល្អបំផុតចំនួន៥ នៅលើពិភពលោករបស់ភ្នាក់ងារអប់រំ T4 Education ដែលជាបណ្តាញគ្រូបង្រៀនលំដាប់ពិភពលោក បានបែងចែកសាលារៀនល្អបំផុតលើពិភពលោកជា៥ផ្នែក ដូចជា ៖ ការលើកកម្ពស់សាមគ្គីភាព, បរិស្ថាន, ការច្នៃប្រឌិតថ្មីៗ, សុខភាព និងការជួយទីប្រជុំជនក្នុងតំបន់ ។

សាលាចំនួន៥ នៅលើពិភពលោក ដែលទទួលបានពានរង្វាន់នៅឆ្នាំ២០២៣ គឺមកពីប្រទេសប្រេស៊ីល, កូឡ៊ុប៊ី, ឥណ្ឌា, អាហ្វ្រិក ហើយសាលា១ក្នុងចំណោមនោះ គឺជាសាលាបង្រៀន២ភាសា ដែលរួមផ្សំវប្បធម៌ជនជាតិ Jew និងអារ៉ាប់នៅយេរ៉ូសាឡឹម ប្រទេសអ៊ីស្រាអែល ។World's best schools' honoured

សាលារៀននេះឈ្មោះ Max Rayne Hand in Hand បានទទួលពានរង្វាន់ជាសាលារៀនល្បីល្បាញផ្នែកឆ្លងកាត់ភាពលំបាក ខណៈសាលារៀនមានទាំងកុមារអារ៉ាប់ និងកុមារជនជាតិ Jew ។ សាលារៀននេះមានបង្រៀនភាសាហ៊ីប្រូ និងអារ៉ាប់ដល់កូនសិស្សជាង៦០០នាក់ ។

លោកស្រី Efrat Meyer នាយិកាសាលានិយាយថា ៖ «សាលារៀនបានបង្កើតឡើងនៅឆ្នាំ១៩៩៨ ហើយអាណាព្យាបាលសិស្សមិនព្រមទទួលយកការបែងចែករវាងជនជាតិអារ៉ាប់ និង Jew ក្នុងប្រព័ន្ធអប់រំរបស់ប្រទេសអ៊ីស្រាអែល ។ កូនសិស្សរបស់យើងមានគ្រូចំនួន២រូបក្នុងថ្នាក់រៀន ដែលគ្រូមានតួនាទីជួយបង្រៀនភាសាកំណើតរបស់ពួកគេ និងជួយពួកគេបានរៀនសូត្រភាសាផ្សេងផងដែរ» ។Integrated Jewish-Arab school in Jerusalem wins award for overcoming  adversity | Israel | The Guardian

ជាធម្មតា ប្រទេសអ៊ីស្រាអែលនឹងបែងចែកសាលារៀនសម្រាប់ជនជាតិអារ៉ាប់ និង Jew ហើយធ្វើឱ្យកុមារជនជាតិអារ៉ាប់ និង Jew មិនធ្លាប់ជួបគ្នានោះទេ ។ ហេតុនេះ វាអាចធ្វើឱ្យកើតឱកាសការរើសអើងជាតិសាសន៍ពេលពួកគេធំឡើង ។ ផ្ទុយទៅវិញ សាលារៀន Max Rayne Hand in Hand បានបង្រៀនពីវប្បធម៌ និងថ្ងៃសំខាន់ៗរបស់ជនជាតិ Jew, មូស្លីម និងគ្រីស្ទាន ។ ក្រៅពីនេះ កុមារទាំងឡាយក៏បានសិក្សាពីប្រវត្តិសាស្ត្ររបស់ជនជាតិទាំងពីរទៀតផង ។Jewish-Arab school in Israel wins global prize for overcoming adversity |  The Independent

អ្នកគ្រូ Sirin Janah និយាយថា ៖ «វាគួរឱ្យរីករាយណាស់ដែលក្មេងស្រីជនជាតិ Jew អាចនិយាយភាសាអារ៉ាប់បានស្ទាត់ជំនាញ ។ រីឯក្មេងអារ៉ាប់វិញអាចច្រៀងចម្រៀងជាភាសាហ៊ីប្រូបាន» ៕ School fosters coexistence even when national narratives collide | The  Times of Israelប្រភព ៖ TNN World