បរទេស៖ បច្ចុប្បន្នខ្សែភាពយន្តរបស់ចិនបានរីកចម្រើនយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់ ខណៈខ្សែភាពយន្តហូលីវូដកំពុងធ្លាក់ចុះ ទោះជាយ៉ាងណាក៏ដោយសេដ្ឋកិច្ចក្នុងប្រទេសចិននៅតែស្ថិតក្នុងភាពស្រពិចស្រពិលនៅឡើយទេ។
យោងតាមទិន្នន័យពី Dengta និង Maoyan ដែលជាកម្មវិធីតាមដានប្រអប់សំបុត្រធំពីររបស់ប្រទេសចិន បានឱ្យដឹងថា ខ្សែភាពយន្តចិនទាំងអស់រកចំណូលបាន ២៣.៤៤ ពាន់លានយន់ (ប្រមាណ ៣.២ ពាន់លានដុល្លា) ក្នុងចន្លោះខែមិថុនា និងខែកញ្ញា ដែលជាចំនួនខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ។ ការលក់សំបុត្រសម្រាប់រដូវក្តៅរវាងខែមិថុនាដល់ខែសីហាបានកើនឡើងដល់កំណត់ត្រា ២០.៦ ពាន់លានយន់ (ប្រមាណ ២.៨ ពាន់លានដុល្លារ) ដោយបានបំបែកកំណត់ត្រារដូវក្តៅក្នុងឆ្នាំ ២០១៩ ចំនួន ១៧.៨ ពាន់លានយន់ (ប្រមាណ ២.៤ ពាន់លានដុល្លារ)។Movie milestone as China's 2023 box office hits 30 billion yuan - CGTN

ដូច្នេះ មនុស្សជាង ៥៧០ លាននាក់បានសម្រុកទៅរោងកុនក្នុងរយៈពេល ៤ ខែចុងក្រោយនេះ ហើយភាគច្រើនប្រមាណ ៦១% គឺជាស្ត្រីដែលមានអាយុចន្លោះពី ២០ ទៅ ២៩ ឆ្នាំ សម្រាប់ខ្សែភាពយន្តកំពូលទាំង ៣ របស់ចិនដូចជា No More Bets, Lost in the Stars, និង Creation។
លោក Stanley Rosen សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ និងទំនាក់ទំនងអន្តរជាតិនៅវិទ្យាស្ថាន USC របស់ US-China បាននិយាយថា ទោះបីជាខ្សែភាពយន្តរបស់ចិនរីកចម្រើនខ្លាំងប៉ុណ្ណាក៏ដោយ ក៏សេដ្ឋកិច្ចនៅក្នុងប្រទេសចិននៅតែស្ថិតក្នុងភាពស្រពិចស្រពិល មានន័យថា សេដ្ឋកិច្ចនៅតែបន្តធ្លាក់ចុះ។China Closes 70,000 Cinemas in Response to Virus Outbreak

ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិនបានកើនឡើងត្រឹមតែ ០.៨% នៅក្នុងត្រីមាសទីពីរ បើធៀបនឹងរយៈពេលបីខែមុន។ ទីផ្សារអចលនៈទ្រព្យសំខាន់ៗទាំងអស់ ដែលគ្រួសារចិនរក្សាទុក ៨០% នៃទ្រព្យសម្បត្តិរបស់ពួកគេបានបន្តធ្លាក់ចុះ។ ហើយមនុស្សកំពុងស្តុកទុកសាច់ប្រាក់ចំពេលមានការកើនឡើងនៃភាពមិនច្បាស់លាស់អំពីអនាគត។Wanda Film Eyes USD614 Million Private Placement to Build 162 New Cinemas
លោក Stanley Rosen ក៏បានបន្តទៀតថា ទោះជាយ៉ាងណាក៏ដោយ ខ្សែភាពយន្តលីវូដបច្ចុប្បន្នកំពុងធ្លាក់ចុះបន្តិចម្តងៗ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារការរឹតបន្តឹងការត្រួតពិនិត្យ ទំនាក់ទំនងទ្វេភាគីកាន់តែអាក្រក់ ការកើនឡើងនូវមនោសញ្ចេតនាជាតិនិយមដែលជំរុញដោយការឃោសនារបស់រដ្ឋ ក៏ដូចជាការប្រកួតប្រជែងពីខ្សែភាពយន្តដែលផលិតក្នុងស្រុកផងដែរ ហេតុនេះហើយទើបធ្វើឱ្យខ្សែភាពយន្តអាមេរិកក្លាយជាភាពយន្តទីពីរនៅលើពិភពលោក ខណៈចិនឈរនៅលំដាប់ទីមួយ នេះបើយោងតាមសារព័ត៌មាន CNN៕