កាលពីដើមឆ្នាំនេះប្រទេសចិនត្រូវបានគេរាយការណ៍ថាបានដាក់បម្រាមយ៉ាងតឹងរ៉ឹងលើការផ្សាយមាតិការឿងភាគកូរ៉េ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយ វិធានការនេះត្រូវបានអនុម័តដើម្បីរារាំងលំហូរចូលនៃរឿងភាគកូរ៉េ និងហ្គេមក្នុងខែមីនា និងខែមេសាឆ្នាំ២០២៣។ ព័ត៌មាននេះត្រូវបានបង្ហាញនៅថ្ងៃទី៦ ខែតុលាដោយសារព័ត៌មាន Chosun Ilbo ដោយដកស្រង់របាយការណ៍ពីគណៈកម្មាធិការកិច្ចការបរទេស និងបង្រួបបង្រួមរបស់ប្រទេសកូរ៉េខាងត្បូង។
កាលពីមុន ប្រទេសចិនបានអនុញ្ញាតឱ្យចាក់ផ្សាយរឿងភាគកូរ៉េក្នុងអំឡុងពេលពីរខែដំបូងនៃឆ្នាំ២០២២ មានដូចជារឿង «What’s Wrong with Secretary Kim» ,«Hospital Playlist» និង រឿង Hometown Cha-Cha-Cha ។ យ៉ាងណាក៏ដោយ នៅខែមិថុនា ឆ្នាំ២០២៣ ការប្រមូលផ្ដុំពីការចរចានៅតែជាប់គាំងបើទោះបីជាប្រព័ន្ធផ្សព្វផ្សាយធំរបស់កូរ៉េខាងត្បូង ព្យាយាមធានាកិច្ចសន្យាក៏ដោយ។ ជាងនេះទៅទៀត ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍កូរ៉េខាងត្បូង បានគូសបញ្ជាក់ថា ចាប់តាំងពីការចេញផ្សាយរឿង «Oh! My Gran» ក្នុងឆ្នាំ២០២១ ភាពយន្តកូរ៉េថ្មីៗមិនមានតំណាងនៅក្នុងរោងកុនចិនទេ។
លើសពីនេះទៅ សមាជិករដ្ឋសភាបានទទួលស្គាល់ថា ការហាមប្រាមរបស់ប្រទេសចិនលើខ្លឹមសាររឿងភាគកូរ៉េមិនមានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់នោះទេចាប់តាំងពីច្បាប់«ប្រឆាំងនឹងពិភពភាពយន្តកូរ៉េ» (anti-hallyu’)ដែលបានចាប់ផ្តើមនៅក្នុងខែតុលា ឆ្នាំ២០១៦ និងបានបន្តនៅក្នុងឆ្នាំ ២០១៧ ជាផ្នែកនៃ «សកម្មភាពប្រឆាំង THAAD »៕










