ក្រុមប្រឹក្សាជាតិភាសាខ្មែរ បានចំណាយពេល៥ឆ្នាំ តាំងពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ ក្នុងការរៀបរៀងវចនានុក្រមឆ្នាំ២០២២ និងមានសមាសភាពគណៈកម្មការចំនួន ៦៥អង្គចូលរួម នេះបើយោងតាមការលើកឡើងរបស់ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ លោកបណ្ឌិត ហ៊ាន សុខុម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrQNI7sSEszFkiHJGAPad7iP_RSUL9DPhLSjRAf1H7-FjcddbpHo77GkJnK8wp0QKwMSP4W1mpZcMCBhaST6ql8C4M-ub_DWnrF7nDvRDEdUq3eSPEUpvLLtlW1ljIwqPl9VGe02t1n9rnBb4smIMpONfpt1LwzplENvVZpMwD-UO7RYaAKBO_yaLoWMU/s1584/Untitled-1.pngវចនានុក្រមនេះ មានបោះពុម្ពជាសៀវភៅដែលមានពាក្យសរុប ៤ ៤៦៩៧ពាក្យ និងមេពាក្យចំនួន ៣១ ០៧៣ពាក្យ បើប្រៀបធៀបនឹងវចនានុក្រមចាស់ មានតែងជាង ២ម៉ឺនពាក្យប៉ុណ្ណោះ។

លោកបណ្ឌិត ហ៊ាន សុខុម បានលើកឡើងថា៖”ក្នុងការរៀបរៀងវចនានុក្រមថ្មី គឺយកតាមវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត ជាគោល ដោយកែតម្រូវពាក្យមួយចំនួន និងបន្ថែមនូវពាក្យថ្មីមួយចំនួនដែលគ្មាននៅក្នុងវចនានុក្រមចាស់ និងដាក់សូរអានគ្រប់ពាក្យ និងកែសម្រួលថ្នាក់ពាក្យមួយចំនួន។ មុននឹងប្រកាសដាក់ឱ្យប្រើប្រាស់នេះ ក្រុមការងារក៏បានបង្កើតជាSoftware វចនានុក្រម ដើម្បីដាក់ឱ្យអ្នកប្រើប្រាស់ភាសាខ្មែរមានមតិយោបល់សម្រាប់កែតម្រូវរយៈពេល ៦ខែផងដែរ”។

បណ្ឌិតហ៊ាន សុខុម៖វចនានុក្រមថ្មីអាចប្រើជំនួសវចនានុក្រមចាស់ - បទសម្ភាស

លោកបណ្ឌិត បានសង្កត់ធ្ងន់ទៀតថា៖”បើទោះបីជាវចនានុក្រមត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ប៉ុន្តែ គណៈកម្មាធិការជាតិរៀបចំវចនានុក្រមខ្មែរយល់ឃើញថា វចនានុក្រមនេះ នៅមិនទាន់បំពេញតាមតម្រូវការរបស់អ្នកប្រើប្រាស់ទាំងស្រុងនៅឡើយទេ ដោយក្នុងនោះគណៈកម្មាធិការរង់ចាំទទួលមតិស្ថាបនា និងកែលម្អពីគ្រប់មជ្ឈដ្ឋាន៕

ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​​ នៅក្នុង​ឆ្នាំ​នេះ​ អនុម័ត​ពាក្យ​ថ្មីបាន​ចំនួន​ ២៦៧ ពាក្យ | ភ្នំពេញ ប៉ុស្ដិ៍