សាប៊ូរាវ និងសាប៊ូដុំគឺជាផលិតផលសម្អាតរាងកាយដែលពេញនិយមខ្លាំងបំផុតនាពេលបច្ចុប្បន្ន ផលិតផលទាំងពីរនេះមានគុណសម្បត្តិ និងគុណវិបត្តិរៀងៗខ្លួន។ ដូច្នេះហើយតើសាប៊ូដុសខ្លួនដុំ និងសាប៊ូដុសខ្លួនរាវមួយណាល្អជាង?
១.អត្ថប្រយោជន៍ និងគុណវិបត្តិរបស់សាប៊ូរាវ៖
ជាទូទៅ សាប៊ូរាវត្រូវបានគេចាត់ទុកថាជាសាប៊ូល្អក្នុងលក្ខខណ្ឌនៃសំណើម និងងាយស្រួលសម្រាប់ការប្រើប្រាស់ វាមានភាពសំណើមជានិច្ច មិនដូចសាប៊ូដុំឡើយ ជាពិសេសវាក៏កាត់បន្ថយការប៉ះពាល់់ផ្ទាល់ទៅលើសាប៊ូដែលជួយកាត់បន្ថយការឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ការប្រើសាប៊ូរាវសម្រាប់ងូតទឹកអាចខ្ជះខ្ជាយទឹកច្រើនជាងការប្រើសាប៊ូដុំ ក៏ដូចជាតម្លៃរៀងថ្លៃបន្តិច ហើយប្រើប្រាស់ប្លាស្ទិកសម្រាប់វិចខ្ចប់អាចប៉ះពាល់ដល់បរិស្ថាន ដូច្នេះនៅពេលអ្នកច្របាច់សាប៊ូចេញពីកំប៉ុង អ្នកអាចប្រើប្រាស់វាលើស ដែលមិនល្អសម្រាប់ការសន្សំសំចៃឡើយ។
២.អត្ថប្រយោជន៍ និងគុណវិបត្តិរបស់សាប៊ូដុំ៖
សាប៊ូដុំ មានតម្លៃថោកសមរម្យ ដែលជួយអ្នកក្នុងការសន្សំសំចៃ ជួយដល់បរិស្ថានដូចជា មិនប្រើប្រាស់ប្លាស្ទិកហើយមួយទៀត វាក៏ត្រូវការទឹកតិចតួចបំផុតសម្រាប់ការលាងជម្រះពីរាងកាយ។
ប៉ុន្តែសម្រាប់សាប៊ូដុំ ការប្រើប្រាស់វាច្រើនគ្នាអាចចំលងមេរោគពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ចំពោះសាប៊ូដែលប្រើប្រាស់សម្រាប់ព្យាបាលរោគស្បែក ភាគច្រើនជាសាប៊ូដុំ ដូចនេះវាអាចមានបញ្ហាខ្លះទៅលើមនុស្សធម្មតា ដូច្នេះអ្នកគួរតែមើលឱ្យបានត្រឹមត្រូវមុននឹងទិញ។ សាប៊ូដុំខ្លះមានអត្រា pH ច្រើនលើសធម្មតា ដែលអាចធ្វើឱ្យស្បែករបស់អ្នកអស់សំណើមជាដើម៕
ប្រភព៖sanook










