ប្រទេសថៃ ៖ ប្រទេសថៃបានជាប់ចំណាត់ថ្នាក់ទី២ លើពិភពលោក ក្នុងចំណោមបញ្ជីឈ្មោះប្រទេសចំនួន៨៥ ដែលល្អបំផុតសម្រាប់ចាប់ផ្តើមប្រកបអាជីវកម្មប្រចាំឆ្នាំ២០២៣ ។ គេហទំព័រ U.S. News and World Report បានបង្ហាញលទ្ធផលចាត់ចំណាត់ថ្នាក់ប្រទេសល្អបំផុត ដើម្បីចាប់ផ្តើមអាជីវកម្មប្រចាំឆ្នាំ២០២៣ (2023 Best Countries for Starting a Business) ក្នុងនោះប្រទេសឥណ្ឌាជាប់ចំណាត់ថ្នាក់ទី១, ថៃជាប់ចំណាត់ថ្នាក់ទី២ និងចិនជាប់ចំណាត់ថ្នាក់ទី៣ ។Thailand Business Culture: What You Need to Know

ចំណែកប្រទេសផ្សេងទៀតដែលបានជាប់ចំណាត់ថ្នាក់ជាប្រទេសល្អបំផុត សម្រាប់ចាប់ផ្តើមអាជីវកម្មប្រចាំឆ្នាំ២០២៣ រួមមាន ៖
-ម៉ិកស៊ិក ជាប់ចំណាត់ថ្នាក់ទី៤
-សហរដ្ឋអាមេរិក ជាប់ចំណាត់ថ្នាក់ទី៥
-ហ្វីលីពីន ជាប់ចំណាត់ថ្នាក់ទី៦
-វៀតណាម ជាប់ចំណាត់ថ្នាក់ទី៧
-ប្រេស៊ីល ជាប់ចំណាត់ថ្នាក់ទី៨
-ម៉ាឡេស៊ី ជាប់ចំណាត់ថ្នាក់ទី៩
-អេស្ប៉ាញ ជាប់ចំណាត់ថ្នាក់ទី១០How to Establish a Private Limited Company in Thailand

លទ្ធផលការចាត់ចំណាត់ថ្នាក់ប្រទេសនានារបស់គេហទំព័រ U.S. News and World Report បញ្ជាក់ថា ក្រុមហ៊ុនមួយអាចទទួលបានជោគជ័យបានឬអត់នោះ ត្រូវពិចារណាអំពីទីតាំងនៃការចាប់ផ្តើមអាជីវកម្មផងដែរ ដូចជា ការបង់ពន្ធ, សក្តានុពលការងារ និងកត្តាផ្សេងៗ គឺសុទ្ធតែមានឥទ្ធិពលដល់លទ្ធផលអនុវត្តការងារ ។

គេហទំព័រនេះបង្ហាញថា ការចាត់ចំណាត់ថ្នាក់ប្រទេសល្អបំផុតសម្រាប់ចាប់ផ្តើមអាជីវកម្មប្រចាំឆ្នាំ២០២៣ គឺជាការប្រមូលផ្តុំលទ្ធផលស្ទង់មតិពលរដ្ឋនៅទូទាំងពិភពលោក ស្មើជាង១៧.០០០នាក់ និងការវាយតម្លៃលើប្រទេសផ្សេងៗ ។ អ្នកឆ្លើយតបសំណួរប្រមាណ៤.៦០០នាក់ គឺជាក្រុមអ្នកសម្រេចចិត្តប្រកបអាជីវកម្ម ដូចជា នាយកគ្រប់គ្រងជាន់ខ្ពស់ក្នុងស្ថាប័ន ឬម្ចាស់ក្រុមហ៊ុនអាជីវកម្មទំហំតូច ។This Is How You Experience The Best Nightlife In Bangkok | Veena World

ការចាត់ចំណាត់ថ្នាក់ប្រទេសល្អបំផុតសម្រាប់ប្រកបអាជីវកម្ម គឺផ្អែកលើគុណសម្បត្តិចំនួន៥ រួមមាន ៖
-តម្លៃសមរម្យ
-ប្រព័ន្ធការងាររបស់រដ្ឋាភិបាល
-ដើមទុនផ្នែកផលិតកម្មទាប
-អាចតភ្ជាប់ទៅកាន់តំបន់ផ្សេងៗនៅលើពិភពលោក
-គាំទ្រ និងផ្តល់ភាពងាយស្រួលដើម្បីទទួលបានមូលនិធិ ៕

ប្រភព ៖ Bangkok biznews