ប្រទេសវៀតណាម ៖ ក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៣ ប្រទេសវៀតណាមបាននាំចូលរថយន្តដំឡើងរួចគ្រប់ប្រភេទស្មើជិត៨ម៉ឺនគ្រឿង និងមានតម្លៃជួញដូរសរុបស្មើ១,៨៧ពាន់លានដុល្លារអាមេរិក កើនឡើង២,៤% ផ្នែកបរិមាណ និងកើនឡើង០,១% ផ្នែកតម្លៃ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២ ។

ក្នុងរយៈពេលដូចគ្នានេះ ប្រទេសវៀតណាមបានទិញរថយន្តចំនួន៣៦.០៨៧គ្រឿងពីប្រទេសថៃ កើនឡើង៤៥,២% និងមានតម្លៃនាំចូលស្មើ៧៦២.២លានដុល្លារអាមេរិក ។ ចំណែកនៅខែកក្កដាតែមួយ រថយន្តនាំចូលពីប្រទេសថៃ ស្មើនឹង៣.៧១៤គ្រឿង ហើយតម្លៃការជួញដូរស្មើនឹង៨៤លានដុល្លារអាមេរិក ។Cars imported from Thailand and Indonesia poured into Vietnam

ក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៣ ប្រទេសថៃបានជាប់ចំណាត់ថ្នាក់ទី១ ក្នុងការនាំចេញរថយន្តទៅកាន់វៀតណាម ។ ដូច្នេះ តម្លៃមធ្យមរបស់រថយន្តដែលនាំចេញពីថៃទៅកាន់វៀតណាម គឺស្មើប្រមាណ២១.០០០ដុល្លារអាមេរិកក្នុង១គ្រឿង ។ អតិថិជនវៀតណាមពេញនិយមរថយន្តរបស់ថៃ ដូចជា Toyota Corolla Cross, Camry, Corolla Altis, Fortuner, Ford Everest, Honda HR-V, Mazda CX-30 និង CX-3, Forester Subaru ។

ចំណែករថយន្តនាំចូលពីប្រទេសឥណ្ឌូណេស៊ី ស្ថិតក្នុងចំណាត់ថ្នាក់ទី២ ក្នុងនោះចាប់ពីខែមករា រហូតដល់ខែកក្កដា ឥណ្ឌូណេស៊ីបាននាំចេញរថយន្តចំនួន២៩.៤៩៨គ្រឿងមកកាន់វៀតណាម ដែលតម្លៃការនាំចេញស្មើនឹង៣៩៩.៦៣លានដុល្លារអាមេរិក ក្នុងនោះរថយន្ត១គ្រឿងមានតម្លៃ១៣.៥០០ដុល្លារអាមេរិក ។ ចំណែកការនាំចូលរថយន្តឥណ្ឌូណេស៊ីរបស់វៀតណាម នៅខែកក្កដា ឆ្នាំ២០២៣ គឺស្មើចំនួន៣.៥២០គ្រឿង និងតម្លៃជួញដូរស្មើ៤៧,៨៥លានដុល្លារអាមេរិក ។Cars imported from ASEAN enjoy zero percent import duty till 2027

រីឯប្រទេសចិនស្ថិតក្នុងចំណាត់ថ្នាក់ទី៣ គឺរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៣ វៀតណាមបាននាំចូលរថយន្តពីចិន ចំនួន៦.៤២០គ្រឿង ក្នុងនោះភាគច្រើនជារថយន្តដឹកទំនិញ និងរថយន្តសម្រាប់ប្រើប្រាស់ក្នុងឧស្សាហកម្មសំណង់ ។ ចំណែកការនាំចូលរថយន្តចិនរបស់វៀតណាម នៅខែកក្កដា ឆ្នាំ២០២៣ ស្មើចំនួន៥៩១គ្រឿង និងមានតម្លៃជួញដូរស្មើ២៦លានដុល្លារអាមេរិក ។

សរុបមក ក្នុងរយៈពេល៧ខែនៃឆ្នាំ២០២៣ វៀតណាមបាននាំចូលរថយន្តជាង៧២.០០០គ្រឿងពីប្រទេសថៃ, ឥណ្ឌូណេស៊ី និងចិន ស្មើនឹង៩០,២% នៃការនាំចូលរថយន្តដំឡើងរួចរបស់វៀតណាម ៕ ប្រភព ៖ AEC connect