ទឹកធ្លាក់ចំការក្រូច ស្ថិតនៅតំបន់ជ្រាវ មានព្រំប្រទល់ជាប់ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង ជាតំប់ទេសចរណ៍បែបធម្មជាតិដ៏ស្រស់ត្រកាលមួយ ដែលហ៊ុំព័ទ្ធទៅដោយជួរភ្នំធំៗខៀវស្រងាត់ប្លែកភ្នែក។
ភ្ញៀវទេសចរណ៍អាចធ្វើដំណើរតាម ផ្លូវជាតិលេខ៥រហូតដល់ផ្សារឧត្តុង្គបត់ឆ្វេង ជិះត្រង់រហូតតាមផ្លូវជាតិ ១៣២ រហូតដល់ច្រមុះជ្រូកផ្សារអមលាំង កាច់ស្តាំហើយទៅត្រង់រហូតដល់ផ្លាកសញ្ញាទៅទឹកជ្រោះ។
នៅតំបន់នេះក្រៅពីទឹកធ្លាក់ចម្ការក្រូច ចំការអំពៅនៅអមលាំង ទឹកធ្លាក់ជ្រាវ ទឹកធ្លាក់ចន្លុះ ថែមទៀតផងដែរ។ សំរាប់ទីតាំងទឹកធ្លាក់ចម្ការក្រូច ពិតជាអំណោយផលណាស់ ព្រោះស្ងាប់ស្ងាត់ល្អ ទេសភាពក៏ស្អាត ហើយមានប្រភពទឹក នៅជិតស្រាប់សំរាប់ប្រើប្រាស់។
ក៏ប៉ុន្តែក្នុងការទៅលេងទឹកជ្រោះនេះ សូមភ្ញៀវទេសចរណ៍ប្រយ័ត្ន ព្រោះថ្មរអិល ប្រសិនបើមានមេឃភ្លៀង គួរណាស់សួរនាំពូប្រជាការពារជាមុន ព្រោះខ្លាចទឹកបុកមកខ្លាំងដោយសារវាមានប្រភពមកពីភ្នំ៕











