កត្តាដែលអាចបណ្តាលឱ្យមានភាពស្លេកស្លាំង គឺដោយសារកង្វះសារធាតុចិញ្ចឹមមួយចំនួន ជាពិសេសគឺជាតិដែក។ ដូច្នេះហើយខាងក្រោមនេះគឺជាអាហារបំប៉នជាតិដែកទាំង ៨ ដើម្បីការពារភាពស្លេកស្លាំង៖
១.អាហារសមុទ្រ៖ អាហារសមុទ្រដូចជា ក្តាម មឹក អយស្ទ័រ ត្រីសាម៉ុង ត្រីធូណា ត្រីម៉ាកែល និងត្រីអាន់ឆវី គឺសុទ្ធតែមានជាតិដែកខ្ពស់ ដូច្នេះការទទួលទានអាហារសមុទ្របីដងក្នុងមួយសប្តាហ៍នឹងអាចជួយការពារភាពស្លេកស្លាំង។
២.ផ្សិត៖ ផ្សិតគឺជាប្រភពដ៏ល្អនៃជាតិដែក ដែលជួយធ្វើឱ្យកោសិកាភាពស៊ាំមានការប្រុងប្រយ័ត្ន។ ផ្សិតមួយដុំអាចផ្ទុកជាតិដែករហូតដល់ ៨មីលីក្រាម ដោយអាស្រ័យលើប្រភេទផ្សិតដែលអ្នកជ្រើសរើស។
៣.សណ្តែក៖ គ្រាប់ធញ្ញជាតិទាំងអស់គឺមានបរិមាណជាតិដែកខ្ពស់ ប៉ុន្តែសណ្តែកគឺជាប្រភពដ៏ល្អបំផុតនៃជាតិដែក ដោយសារតែវាមានជាតិដែក ១៥ មីលីក្រាមក្នុង ១០០ ក្រាមនៃសណ្តែក។:max_bytes(150000):strip_icc()/GettyImages-157280489-8c2e8608ee9f4f9abb38f000f633ebc7.jpg)
៤.ផ្លែប៉ោម៖ ផ្លែប៉ោមត្រូវបានគេស្គាល់ថាបង្កើនកម្រិតជាតិដែកនៅក្នុងឈាម ការទទួលទានផ្លែប៉ោមគឺល្អបំផុតសម្រាប់ការពារភាពស្លេកស្លាំង។
៥.ប៉េងប៉ោះ៖ វីតាមីន C នៅក្នុងប៉េងប៉ោះជួយឱ្យរាងកាយស្រូបយកជាតិដែកបានកាន់តែងាយស្រួល។ បន្លែនេះក៏សម្បូរទៅដោយសារធាតុ Beta-carotene និងវីតាមីន E ដែលជំនួយដល់ស្បែក និងសក់ផងដែរ។
៦.ទឹកឃ្មុំ៖ ទឹកឃ្មុំ១០០ក្រាមមានជាតិដែក០,៤២ក្រាម ដែលបង្កើនបរិមាណអេម៉ូក្លូប៊ីនក្នុងឈាម ទឹកឃ្មុំមិនត្រឹមតែល្អសម្រាប់ឈាមប៉ុណ្ណោះទេ ប៉ុន្តែវាក៏ល្អសម្រាប់ស្បែករបស់អ្នកផងដែរ។
៧.ស៊ុត៖ ស៊ុតសម្បូរទៅដោយវីតាមីន និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដើម្បីជួយប្រឆាំងនឹងភាពស្លេកស្លាំង ដូច្នេះការទទួលទានស៊ុតមួយគ្រាប់ជារៀងរាល់ព្រឹកគឺជារឿងល្អបំផុត។
៨.សូកូឡាខ្មៅ៖ សូកូឡាខ្មៅ ១ អោនមានជាតិដែក ៥មីលីក្រាម ម្សៅកាកាវ ១ ពែងមានជាតិដែក ១២មីលីក្រាម ហើយសូកូឡាទឹកដោះគោធម្មតាមានជាតិដែក ១.១ក្រាម ដូច្នេះ ការទទួលទានសូកូឡាខ្មៅនឹងជួយការពារភាពស្លេកស្លាំងយ៉ាងមានប្រសិទ្ធភាព៕
ប្រភព៖sanook










