រាជធានីបាងកក៖ ក្រោយពេលព្រះមហាក្សត្រ បានសម្រេចព្រះរាជទានបន្ធូរបន្ថយទោសដល់អតីតនាយករដ្ឋមន្រ្ដីដ៏មានឥទ្ធិពលរបស់ប្រទេសថៃ បន្ទាប់ពីការវិលត្រឡប់ មកដល់ប្រទេសកំណើតរបស់គាត់វិញ ក្រោយការនិរទេសខ្លួន ដោយខ្លួនឯង អស់រយៈពេល១៥ឆ្នាំកន្លងមក ធ្វើឲ្យក្រុមអ្នកវិភាគ បានយល់ឃើញ ថា លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នឹងមានសេរីភាពឡើងវិញ នៅក្នុងពេលដ៏ឆាប់ខាងមុខនេះ។

សារព័ត៌មានរបស់សិង្ហបុរី CNA បានចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែកញ្ញា ថា ក្រុមអ្នកវិភាគ បានអះអាង ថា ប្រជាប្រិយភាពរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinawatra) ទំនងជាមិនអាចជួយដល់គណបក្សភឿថៃ ឲ្យឈ្នះការបោះឆ្នោតលើកក្រោយបាននោះទេ ព្រោះបច្ចុប្បន្ន ប្រជាពលរដ្ឋថៃ លែងដូចមុន ខណៈគាត់ បានរត់ភៀសខ្លួន ចេញពីប្រទេស កាលពី១៥ឆ្នាំមុន។Thaksin Shinawatra: Billionaire and Thailand's divisive former prime  minister - CNA

ក្រុមអ្នកវិភាគ បានបន្ដ ថា ករណីនេះ ទំនងជាមិនយូរប៉ុន្មាននោះឡើយ ហើយទណ្ឌិតជាអតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អាចនឹងត្រឡប់ មកកាន់អំណាចរបស់គាត់ នៅក្នុងនយោបាយរបស់ប្រទេសថៃ វិញ បន្ទាប់ពីការជាប់ពន្ធនាគាររបស់គាត់ ត្រូវបានបន្ធូរបន្ថយយ៉ាងរហ័ស។ អ្វីដែលជាការគួរឱ្យកត់សម្គាល់នោះ ត្រង់ថា ព្រះមហាក្សត្រ បានសម្រេចព្រះរាជទានបន្ធូរបន្ថយទោសដល់គាត់។

ក្រុមអ្នកសង្កេតការណ៍ខ្លះទៀត បានយល់ឃើញ ថា នេះមានន័យ ថា លោក ថាក់ស៊ីន អាចនឹងត្រូវបានគេដោះលែង នៅក្នុងពេលដ៏ឆាប់ៗនេះ តាមរយៈការពិចារណា លើអាយុកម្រិតខ្ពស់របស់គាត់ ការជាប់ពន្ធនាគារ រយៈពេលខ្លី និង ល្បឿននៃការកាត់ទោសដំបូងរបស់គាត់ ពី៨ឆ្នាំ មកត្រឹមរយៈពេល១ឆ្នាំ។Thaksin's return seals grand Thai political bargain - BBC News

លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នាយករដ្ឋមន្រ្ដីថៃ ត្រូវបានពួកយោធា ធ្វើរដ្ឋប្រហារ បណ្ដេញចេញពីអំណាច នៅក្នុងអំឡុងឆ្នាំ២០០៦។ ចាប់តាំងពីពេលនោះមក អតីតនាយករដ្ឋមន្រ្ដីថៃ រូបនេះ បានរស់នៅនិរទេសខ្លួន ដោយខ្លួនឯង រហូតដល់ថ្ងៃ ដែលគាត់បានវិលត្រឡប់ មកកាន់ប្រទេសកំណើតវិញ កាលពីចុងខែមុន ហើយត្រូវបានតុលាការកាត់ទោសភ្លាមៗ ដោយសម្រេចផ្ដន្ទាទោស ដាក់គុករយៈពេល៨ឆ្នាំ។ បន្ទាប់មក ព្រះមហាក្សត្រៃ ក៏បានព្រះរាជទានបន្ធូរបន្ថយទោស៕