ទឹកកកត្រូវបានពេញនិយមយ៉ាងខ្លាំងសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ហើយវាក៏ជួយក្នុងការថែរក្សាសម្រស់របស់យើងឱ្យមានភាពប្រសើរឡើងផងដែរ។ ដូច្នេះហើយតើទឹកកកមានអត្ថប្រយោជន៍អ្វីខ្លះចំពោះសុខភាព និងសម្រស់? ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ដ៏អស្ចារ្យរបស់ទឹកកក៖10 surprising beauty hacks using ice cubes | The Times of India

យោងតាមការសិក្សាឆ្នាំ ២០១២ បានឱ្យដឹងថា ការផឹកទឹកកកអំឡុងពេលហាត់ប្រាណអាចជួយរក្សារាងកាយរបស់អ្នកត្រជាក់ពីការឡើងកម្តៅខ្លាំង និងធ្វើឱ្យការហាត់ប្រាណរបស់អ្នកទទួលបានជោគជ័យ។ លើសពីនេះវានឹងធ្វើឱ្យរាងកាយរបស់អ្នកកាន់តែងាយស្រួលរក្សាសីតុណ្ហភាព បន្ថែមពីនោះការផឹកទឹកកកក៏អាចជួយដុតកាឡូរីលើសមួយចំនួនផងដែរ។

ការប្រើប្រាស់ទឹកកកនៅលើស្បែកអាចជួយឱ្យ៖
-ស្បែកមុខមានភាពស្រស់ស្រាយ
-ប្រយុទ្ធប្រឆាំងជាមួយនឹងមុខមុន និងមុខជាំ
-កាត់បន្ថយការជ្រាវជ្រួញលើស្បែក
-ជួយឱ្យស្បែកមានភាពរលោង
-មានប្រសិទ្ធភាពក្នុងការបំបាត់ការហើមភ្នែក
-ជួយបង្កើនលំហូរនៃចរន្តឈាមឱ្យបានប្រសើរឡើង ដែលអាចជួយឱ្យស្បែករបស់យើងមានសុខភាពល្អ និងភ្លឺថ្លា។What Does Icing Your Face Do? Experts Reveal All

ទោះជាយ៉ាងណាក៏ដោយ ទឹកកកក៏មានគុណវិបត្តិខ្លះដែរ ដោយអាស្រ័យលើស្ថានភាពសុខភាពរាងកាយរបស់អ្នក។ ក្នុងករណីដែលលោកអ្នក មានជំងឺផ្តាសាយ ជំងឺផ្លូវដង្ហើម និងជំងឺរ៉ាំរ៉ៃណាមួយដែលនាំឱ្យមានការរំលាយអាហារយឺត នោះការផឹកទឹកកកអាចមិនមែនជាជម្រើសល្អនោះឡើយ៕
ប្រភព៖sanook