ពិតជាពិសេសនិងមានកិត្តិយសណាស់សម្រាប់សិល្បករកម្ពុជាដែលតារាចម្រៀងល្បីឈ្មោះ វណ្ណដា ត្រូវបានខាងកម្មវិធី Rap Viet អញ្ជើញជាតារាកិត្តិយសនៅក្នុងកម្មវិធីនេះក្នុងវគ្គផ្តាច់ព្រ័ត្រ។ ការបង្ហាញវត្តមាននៅក្រៅស្រុកលើកនេះរបស់ វណ្ណដា ពិតជាធ្វើឱ្យមហាជនហ្វេនៗអ្នកគាំទ្របានបង្ហាញអារម្មណ៍មានមោទនភាពកាន់តែខ្លាំងចំពោះតារាចម្រៀងរូបនេះ។No photo description available.

នៅថ្ងៃទី៧ កញ្ញា នេះ នៅលើហ្វេកប៊ុកកម្មវិធី Rap Viet របស់ប្រទេសវៀតណាម បានបង្ហោះរូបរបស់តារាចម្រៀង វណ្ណដា ដោយបានសរសេរថា វណ្ណដា ជាកំពូលតារាចម្រៀងរ៉េបប្រចាំអាស៊ីអាគ្នេយ៍ នឹងបង្ហាញខ្លួននៅក្នុងកម្មវិធីនេះដែលជារដូវកាលទី៣ក្នុងជុំចុងក្រោយ។ វគ្គនេះនឹងមានការចាក់ផ្សាយនៅថ្ងៃទី៩ កញ្ញា វេលាម៉ោង៨យប់តទៅ ដែលមានការចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ ឆាណែលយូធូប និងនៅលើapp របស់ប្រទេសវៀតណាម។May be an image of 1 person and text

កម្មវិធីប្រលងចម្រៀងរ៉េបខាងលើនេះជាកម្មវិធីដ៏ពេញនិយមមួយ។ កម្មវិធីនេះក៏មានវត្តមាននៅប្រទេសកម្ពុជាដូចគ្នាគឺកម្មវិធី The Rapper Cambodia នឹងមានការចាក់ផ្សាយនាពេលឆាប់ៗខាងមុខនេះផងដែរ ខណៈវណ្ណដាគឺជាផលិតករម្នាក់នៅក្នុងកម្មវិធី។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២១ ខែមិថុនា កន្លងទៅនេះ វណ្ណដា បានហោះទៅកាន់ទីក្រុងហូជីមិញ នឹងចំណាយពេលនៅទីនោះជាច្រើនថ្ងៃព្រមទាំងបានជួបជាមួយតារារ៉េបវៀតណាមផងដែរ៕