បរទេស៖ យោងតាមទីភ្នាក់ងារអវកាសអូស្ត្រាលីបានប្រកាសកាលពីថ្ងៃទី ៥ ខែកញ្ញាថា ប្រទេសនេះមានបំណងបញ្ជូនមនុស្សយន្តដំបូងគេទៅកាន់ឋានព្រះច័ន្ទក្រោមបេសកកម្ម Artemis របស់ NASA ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។

មនុស្សយន្តនេះមិនមានឈ្មោះទេ ហើយ NASA កំពុងចាប់ផ្តើមការប្រកួតមួយដើម្បីដាក់ឈ្មោះឱ្យមនុស្សយន្តនេះ។ អ្នករស់នៅអូស្ត្រាលីអាចចូលរួមជ្រើសរើសឈ្មោះដែលចូលចិត្តបំផុតចំនួន ៤ បន្ទាប់មកបើកការបោះឆ្នោតជាសាធារណៈ ហើយឈ្មោះដែលឈ្នះនឹងត្រូវប្រកាសនៅដើមខែធ្នូ ឆ្នាំ២០២៣។Australia announces Moon mission, rover to extract oxygen from lunar soil -  India Today

បច្ចុប្បន្ន NASA កំពុងប្រើបច្ចេកវិទ្យាប្រតិបត្តិការពីចម្ងាយឈានមុខគេលើពិភពលោករបស់អូស្ត្រាលី។ NASA នឹងព្យាយាមទាញយកអុកស៊ីហ្សែនចេញពីគំរូ ដែលនេះគឺជាជំហានដ៏សំខាន់ឆ្ពោះទៅរកការបង្កើតវត្តមានមនុស្សប្រកបដោយនិរន្តរភាពនៅលើឋានព្រះច័ន្ទ។

អង្គការ NASA បានដាក់ពង្រាយបេសកកម្មមួយដោយជោគជ័យក្រោមកម្មវិធី Artemis ហើយក៏កំពុងរៀបចំសម្រាប់បេសកកម្មបន្ទាប់របស់ខ្លួនគឺ Artemis 2 ជាមួយនឹងគោលដៅបញ្ជូនអវកាសយានិកបួននាក់ទៅជុំវិញឋានព្រះច័ន្ទ។Australia launching moon rover on NASA Artemis mission as soon as 2026 |  Space

គោលបំណងក្នុងការបាញ់បង្ហោះមនុស្សយន្តទៅចុះចតលើឋានព្រះច័ន្ទគឺដើម្បីសិក្សាស្វែងរកចំណេះដឹង និងជំនាញដែលបានរៀនក្នុងអំឡុងពេលដំណើរការនេះ នឹងជួយមនុស្សឆ្ពោះទៅរកគោលដៅធំបន្ទាប់ ពោលគឺការបើកដំណើរការកប៉ាល់ដឹកជញ្ជូនមនុស្សទៅកាន់ភពព្រះអង្គារ។

ដូច្នេះហើយ NASA កំពុងប្រើប្រាស់ភាពជាដៃគូពាណិជ្ជកម្ម និងអន្តរជាតិ ដើម្បីសម្រេចបាននូវគោលដៅមហិច្ឆតារបស់ Artemis ក្នុងការចូលរួមជាមួយប្រទេសអូស្ត្រាលីក្រោមបេសកកម្ម Artemis នាពេលខាងមុខ។ លើសពីនេះទៀត ទីភ្នាក់ងារអវកាសអឺរ៉ុប (ESA) ក៏ផ្តល់ម៉ូឌុលឧបករណ៍សម្រាប់យានអវកាស Orion ហើយ SpaceX’s Starship នឹងក្លាយជាយានចុះចតលើភពព្រះច័ន្ទដំបូងបង្អស់របស់កម្មវិធី៕
ប្រភព៖vnexpress