អជ្ញាធរជាតិអប្សរាអំពាវនាវទេសចរបញ្ឈប់ការផ្តល់ចំណីឱ្យសត្វស្វានៅតំបន់រមណីយដ្ឋានអង្គរបន្ទាប់ពីសត្វស្វាបានខាំភ្ញៀវទេសចរជនជាតិអាម៉េរិក ភេទប្រុស អាយុប្រហែល៥០ឆ្នាំ នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣នេះដែលបណ្ដាលឱ្យរបួសដាច់សាច់កញ្ចឹងកខាងស្ដាំ ពេលបុរសរូបនោះកំពុងដើរទស្សនានៅតំបន់ប្រាសាទបាយ័ន។ ភ្លាមៗក្រុមភ្នាក់ងារទេសចរណ៍របស់អាជ្ញាធរជាតិអប្សរា បានជួយសង្រ្គោះបន្ទាន់ ដោយលាងរបួស និងណែនាំឱ្យទៅចាក់ថ្នាំវ៉ាក់សាំងនៅមន្ទីរពេទ្យដើម្បីកុំឱ្យឆ្លងជំងឺផ្សេងៗ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៥ សីហា ភ្ញៀវទេសចរជនជាតិថៃម្នាក់អាយុ៣៩ឆ្នាំ ក៏ត្រូវបានស្វាខាំដូចគ្នា ខណៈអាជ្ញាធរជាតិអប្សរាក៏បានបានប្រកាសឱ្យភ្ញៀវទេសចរទាំងអស់បង្កើនការប្រុងប្រយ័ត្នចំពោះសត្វស្វានៅក្នុងតំបន់អង្គរ ជាពិសេស នៅប្រាសាទអង្គរវត្ត និងក្រុងអង្គរធំ បន្ទាប់ពីសត្វស្វាបានខាំ ឬខ្វាច និងដណ្តើមរបស់របរពីភ្ញៀវទេសចរជាច្រើនករណីមកហើយ៕May be an image of 4 people, temple, monument and textMay be an image of 1 person, hospital and text