រាជធានីតូក្យូ៖ ក្រោយពេលរដ្ឋាភិបាលក្រុងតូក្យូ បានសម្រេចបង្ហូរទឹក ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរហ៊្វូគូស៊ីម៉ា ដែលបានបន្សាបជាតិវិទ្យុសកម្ម បញ្ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកនោះភ្លាម ក៏មានប្រតិកម្មយ៉ាងខ្លាំង មកពីក្រុងប៉េកាំង ហើយបានហាមឃាត់នូវការនាំចូលម្ហូបអាហារសមុទ្រ មកពីខេត្តចំនួន១០របស់ជប៉ុន ប៉ុន្ដែឥឡូវនេះ ប្រេសិតរបស់សហរដ្ឋអាមេរិក បែរយកត្រីនៅក្នុងតំបន់នោះ មករៀបចំពិធីជប់លៀង ហើយថែមទាំងបានស្ដីបន្ទោសដល់ចិន ជុំវិញបញ្ហានេះ។U.S. envoy visits Fukushima to eat fish, criticize China's seafood ban over  wastewater release | World | lmtribune.com

សារព័ត៌មាន Channel News Asia បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី១ ខែកញ្ញា ថា បេសកជនរបស់សហរដ្ឋអាមេរិក ប្រចាំនៅប្រទេសជប៉ុន កាលពីថ្ងៃព្រហស្បតិ៍ (ទី៣១ ខែសីហា) បានរៀបចំពិធីជប់លៀងមួយ ដោយយកត្រីចេញពីតំបន់ហ៊្វូគូស៊ីម៉ា (Fukushima) ហើយគាត់ថែមទាំងបានអះអាង ថា ទឹកបង្ហូរចេញពីរោងចក្រថាមពលនុយក្លេអែរ ដែលរងគ្រោះមហន្ដរាយ ពីមហារលកយក្សស៊ូណាមិ ដែលត្រូវបានបន្សាបជាតិវិទ្យុសកម្ម មានសុវត្ថិភាពល្អជាងទឹកបង្ហូរចេញពីរោងចក្រ នៅក្នុងប្រទេសចិន។

រដ្ឋាភិបាលក្រុងប៉េកាំង កាលពីសប្តាហ៍មុន បានហាមឃាត់នូវការនាំចូលម្ហូបអាហារសមុទ្រទាំងអស់ មកពីប្រទេសជិតខាងរបស់ចិន ក្រោយពេលជប៉ុន បានចាប់ផ្តើមបញ្ចេញទឹកសំណល់ ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរហ៊្វគូស៊ីម៉ា ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ ចិន បានចោទប្រកាន់ក្រុងតូក្យូ ថា ជប៉ុន ចាត់ទុកមហាសមុទ្រ ដូចជា«លូបង្ហូរទឹកសំណល់»។US ambassador to Japan visits Fukushima, expects US support in China seafood  ban spat | South China Morning Post

លោក រ៉ាម អេម៉ាញូល (Rahm Emanuel) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក បានថ្លែង នៅក្នុងអំឡុងទៅពិនិត្យមើលតំបន់រោងចក្រនុយក្លេអ៊ែរ ដែលត្រូវបានបំផ្លិចបំផ្លាញ នៅក្នុងអំឡុងឆ្នាំ២០១១ ថា «អស់រយៈពេលមួយទសវត្សរ៍កន្លងមកនេះ ជប៉ុនបានធ្វើរឿងត្រឹមត្រូវ តាមវិធីសាស្រ្ដដ៏ល្អ។ ភាពហ្មត់ចត់ខាងវិទ្យាសាស្រ្ដអន្ដរជាតិ តម្លាភាព និង ការអញ្ជើញសហគមន៍អន្ដរជាតិ មកតាមដានមើលដំណើរការរបស់ខ្លួន បន្សាបទឹកនៅក្នុងរោងចក្រនោះ។ ទឹកបង្ហូរចេញពីរោងចក្រថាមពលនុយក្លេអ៊ែរហ៊្វូគូស៊ីម៉ា មានសុវត្ថិភាពល្អប្រសើរជាងទឹកដែលបញ្ចេញពីរោងចក្រចំនួន៤ នៅប្រទេសចិន បង្ហូរចូលទៅក្នុងមហាសមុទ្រ ដោយមិនបានចម្រោះឲ្យល្អ។U.S. envoy visits Fukushima to eat fish, criticize China's seafood ban over  wastewater release - ABC News

ក្រុមហ៊ុនប្រតិបត្ដិការរោងចក្រថាមពល TEPCO បានឲ្យដឹង ថា ទឹកដែលត្រូវបានបង្ហូរ ចេញពីរោងចក្រនុយថាមពលនុយក្លេអ៊ែរហ៊្វូគូស៊ីម៉ា ត្រូវបានបន្សាប ឬ ចម្រោះជាតិវិទ្យុសកម្មទាំងអស់ លើកលែងតែសារធាតុទ្រីធៀម (Tritium)។ រីឯកម្រិត Tritium ក៏ស្ថិតនៅក្នុងដែនកំណត់សុវត្ថិភាព និង ទាបជាងការបញ្ចេញពីស្ថានីយថាមពលនុយក្លេអ៊ែរ នៅក្នុងប្រតិបត្តិការធម្មតារបស់រោងចក្រនេះ រួមទាំង រោងចក្រនៅក្នុងប្រទេសចិន ផងដែរ។

ដោយឡែក ការប្រឆាំងជាសាធារណៈ នៅក្នុងប្រទេសចិន បានកើនឡើង ចាប់តាំងពីពេលនោះមក ជាមួយនឹងការគប់ដុំឥដ្ឋ និង ស៊ុតចូលនៅក្នុងសាលារៀន និង ស្ថានកុងស៊ុលរបស់ជប៉ុន ប្រចាំនៅប្រទេសចិន។ រីឯអាជីវកម្មនៅក្នុងប្រទេសជប៉ុន ក៏បានរងនូវការហៅតាមទូរស័ព្ទរំខាន មកពីប្រេសចិន ថែមទៀតផង។

អាជ្ញាធរក្រុងតូក្យូ បានបញ្ជាក់ កាលពីថ្ងៃទី២៧ ខែសីហា ថា ម្ហូបអាហារសមុទ្រ នាំចេញពីខេត្តនានារបស់ជប៉ុន រកមិនឃើញមានជាតិវិទ្យុសកម្មនោះឡើយ។ ផលិតផលអាហារសមុទ្រទាំងអស់ សុទ្ធតែមានសុវត្ថិភាព។US ambassador to Japan visits Fukushima, expects US support in China seafood  ban spat | South China Morning Post

លោក ចន លី (John Lee) មេដឹកនាំកោះហុងកុង បានបញ្ជាក់ កាលពីថ្ងៃទី២២ ខែសីហា ថា គាត់បានណែនាំដល់រដ្ឋាភិបាលរបស់គាត់ ឱ្យធ្វើសកម្មភាពភ្លាមៗ ដើម្បីការទប់ស្កាត់នូវការនាំចូលម្ហូមអាហារសមុទ្រមួយចំនួន មកពីប្រទេសជប៉ុន។

ការប្រកាសរបស់អាជ្ញាធរហុងកុង បានធ្វើឡើង ក្រោយពេលរដ្ឋបាលគយទូទៅ នៅក្នុងប្រទេសចិន បានគំរាម អំពីការហាមប្រាមដល់អាហារទាំងអស់ពីរាជធានី-ខេត្ត ចំនួន១០របស់ជប៉ុន រួមមាន រាជធានីតូក្យូ (Tokyo), ខេត្តហ៊្វូគូស៊ីម៉ា (Fukushima), ឆីបា (Chiba), តូឈីហ្គិ (Tochigi), អ៊ីប្រារ៉ាគិ (Ibaraki), ហ្គុនម៉ា (Gunma), មីយ៉ាហ្គិ (Miyagi), នីអ៊ិហ្កាតា (Niigata), ណាហ្កាណូ (Nagano) និង ខេត្ដសៃតាម៉ា (Saitama)។Rahm Emanuel Sticks It to China With Fukushima Seafood Photo-Op

ប្រទេសជប៉ុន បានប្រកាស ថា ការបញ្ចេញទឹកចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ ដែលបានរងគ្រោះមហន្ដរាយ ដោយមហារលកយក្សស៊ូណាមិ គឺមានសុវត្ថិភាព។ ស្របគ្នានេះដែរ ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ដែលជាអ្នកឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ បានបំភ្លឺ អំពីផែនការនេះ កាលពីខែមុន ដោយបានបញ្ជាក់ ថា ទឹកចម្រោះនោះ បានបំពេញតាមស្តង់ដារអន្តរជាតិ ហើយថា ផលប៉ះពាល់របស់វា នឹងមកលើមនុស្ស និង បរិស្ថាន មានកម្រិតតិចតួចប៉ុណ្ណោះ៕