ក្រោយពីបុរសម្នាក់ចេញមុខនិយាយរឿងឪពុកម្តាយឱ្យកូនរៀនសាលាថ្លៃៗតែបែរជាចតរថយន្តស៊េរីទំនើបស្ទះចរាចរណ៍ពេញផ្លូវដោយមិនបានមើលចំណុចតូចៗទាំងនេះហើយថាគួរតែជិះឡានក្រុងឬឈប់ល្មមៗទៅជៀសវាងការស្ទះ ស្រាប់តែ វ៉ាន់ នីឡា ដែលជាតារាចម្រៀង និងទើបវិវត្តខ្លួនជាពិធីការិនី បាននិយាយថាគេទៅយកក្មេងមិនមែនទៅញ៉ែគ្នាទេគួរតែយោគយល់ខ្លះផង។May be an image of 1 person and hat

ថ្មីៗនេះបុរសម្នាក់ ដែលមានគណនីហ្វេកប៊ុកឈ្មោះថា « Bro Sopheng» បានបង្ហាញពីចង្ងល់របស់ខ្លួនជាយូរឆ្នាំមកហើយទៅលើឪពុកម្តាយដែលបានបញ្ចូលកូនឱ្យទៅរៀននៅសាលាថ្លៃៗ ពេលចេញទៅទទួលកូនៗមានទាំងរថយន្តស៊េរីទំនើប និងអង្គរក្សផង ប៉ុន្តែបែរជាចតពេញផ្លូវដែលនាំឱ្យមានការកកស្ទះចរាចរណ៍។ បុរសនោះបានលើកឡើងទៀតថា ខួរក្បាលកូនដែលខំរៀនសាលាថ្លៃប៉ុន្តែទទួលបានសកម្មភាពតើកូននោះថ្ងៃក្រោយនឹងអភិវឌ្ឍទៅជាខួរក្បាលល្អដូចជាគេដែរឬទេ ឬគ្រាន់តែយកចំណោះដឹង ឬយកឈ្មោះថាបានរៀននៅសាលាថ្លៃ។
គណនី Bro Sopheng បានលើកឡើងទៀតថា បើថ្ងៃក្រោយលោកមានកូនលោកនឹងឱ្យកូនរៀនសាលាធម្មតា ហើយហ្វឹកហាត់ពីចំណុចតូចៗនេះឡើង ព្រោះអីក្មេងតែឃើញបែបនេះថ្ងៃក្រោយពេលមានឡាននឹងឈប់រញ៉េរញៃគ្មានសណ្តាប់ធ្នាប់ និងបាននិយាយទៀតថា មានលុយឬមិនមានលុយ ថ្លៃថ្នូរឬមិនថ្លៃថ្នូរគឺអាកប្បកិរិយាខាងក្រៅទាំងការនិយាយស្តីនិងការប្រព្រឹត្ត និងថាបើសិនជាអាចជិះឡានក្រុងឬឡានណាដែលឈប់ល្មមៗទៅកុំឱ្យឈប់រញ៉េរញៃស្ទះដល់គេឯង។May be an image of 3 people, eyewear and text

ក្រោយពីបុរសខាងលើលើកឡើងពីករណីនេះហើយងាកទៅកាន់អ្នកលេងបណ្តាញសង្គមវិញហាក់សម្តែងនូវការយល់ស្របអ្វីដែលលោកបានលើកឡើង។ ទោះយ៉ាងណា តារាស្រី វ៉ាន់នីឡា ដែលមានគណនីហ្វេកប៊ុកថា «chenda sok» បានបង្ហាញពីការយល់ឃើញខុសពីអ្នកមួយចំនួនដែលយល់ស្របតាមការលើកឡើងរបស់ Bro Sopheng ដោយរូបនាងបានសរសេរនៅលើបណ្តាញសង្គមថា «មិនមែនកំហុសឪពុកម្តាយទេ បើសាលាមានកន្លែងចំណតសំរាប់ម៉ែឪចតចាំកូនគេ គេទៅចតហើយ ហើយមួយទៀតស្រុកខ្មែរយើងអា public transportation(មធ្យោបាយធ្វើដំណើរសាធារណៈ) ហ្នឹងគេអត់និយមប្រើទេ ហើយកូនគេមានដល់អង្គរក្យបើកឡានហើយនៅចង់ឱ្យកូនគេជិះឡានក្រុងទៀត? »https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjD8Bac3_oVwaJFxJwL1qchi9KB4VGZFIAjm7vdBLOJoQulBHzTaGb0OCXiMS4dAeSozQUgpe1e90D4cdX64jScp6IrzTd6B5I05QLgAP7vBTykj5hn6nlxwkPHO3wvHhz2I5jRs8uhR6H6AseUcU5E1x_jlCGNjE0D6D0eTAQA1nLrq4fgWmDxUm6gzso/s675/Capture%20(64).PNG

ពិធីការិនី The Rapper Cambodia លើកឡើងទៀតថា «ជាក់ស្តែងសាលា AISPP ទីធ្លាគេធំអ្នកចូលយកក្មេងសុទ្ធតែចូលទៅខាងក្នុងទាំងអស់ តែបើសាលាអត់មានទីធ្លាឱ្យគេចូលចតដល់ក្នុងឱ្យគេទៅចតនៅណា ? យល់ថាចំនុចនេះក៏មិនត្រូវប៉ុន្មានដែរមកចតលើផ្លូវសាធារណៈធ្វើឱ្យស្ទះគេ តែគួរយោគយល់ខ្លះផង គេទៅយកក្មេងមិនមែនទៅញ៉ែគ្នាធ្វើឱ្យស្ទះផ្លូវនោះទេ»៕