យោងតាមសហស្ថាបនិកនៃក្រុមហ៊ុន Microsoft បានឱ្យដឹងថា ដើម្បីទទួលបានជោគជ័យក្នុងទីផ្សារការងារ មានមុខវិជ្ជាសំខាន់ៗចំនួន ៣ ដែលមនុស្សគ្រប់គ្នាត្រូវការយ៉ាងចាំបាច់ ដើម្បីជួយអភិវឌ្ឍសង្គម និងកែលម្អខ្លួនឯងនាពេលអនាគត។

ក្នុងនាមជាអ្នកជំនួញជនជាតិអាមេរិកម្នាក់ លោក Bill Gates បានការចាប់ផ្តើមអាជីវកម្មដំបូងរបស់ខ្លួន ដែលមានសមាជិកត្រឹមតែពីរនាក់ប៉ុណ្ណោះ រហូតប្រែក្លាយអាជីវកម្មនេះ ទៅជាក្រុមហ៊ុនដ៏ធំនិងល្បីល្បាញបំផុតនៅលើពិភពលោក ជាមួយបុគ្គលិករាប់ពាន់នាក់។Bill Gates says AI risks are real but nothing we can't handle | CNN Business

កាលពីពេលថ្មីៗកន្លងទៅនេះ មហាសេដ្ឋី Bill Gates បានអញ្ជើញចូលរួមក្នុងកម្មវិធីចែកសញ្ញាបត្រនៅសាកលវិទ្យាល័យ Northern Arizona ហើយលោកក៏បានលើកឡើងពីសារៈសំខាន់នៃការអប់រំ ដើម្បីអាចជោគជ័យក្នុងទីផ្សារការងារនាពេលអនាគត ដោយមានមុខវិជ្ជាស្នូលចំនួន ៣ ដែលគ្រប់គ្នាគួរតែធ្វើជាម្ចាស់ ដើម្បីក្លាយជាផលិតភាពក្នុងជីវិត និងជំរុញសមត្ថភាពច្នៃប្រឌិត។

ដូចនេះ មុខវិជ្ជាទីមួយដែលមហាសេដ្ឋី Bill Gates ស្នើឱ្យសិក្សាគឺវិទ្យាសាស្ត្រ សព្វថ្ងៃនេះ វិទ្យាសាស្រ្តបានក្លាយជាកម្លាំងផលិតភាពផ្ទាល់ ដោយតួនាទីរបស់វិទ្យាសាស្ត្រកំពុងកើនឡើង និងក្លាយជាកម្លាំងជំរុញផ្ទាល់នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមTips to Succeeding in Science Class - GradePower Learning

រីឯ មុខវិជ្ជាទីពីរវិញ គឺវិស្វកម្ម និងបញ្ញាសិប្បនិម្មិត។ យោងតាមមហាសេដ្ឋីវ័យ ៦៧ ឆ្នាំរូបនេះ បាននិយាយថា មុខវិជ្ជានេះគឺមានបញ្ហាធំៗ និងស្មុគស្មាញជាច្រើនដែលត្រូវដោះស្រាយនាពេលអនាគត ហើយ AI នឹងធ្វើឱ្យជីវិតរបស់យើងកាន់តែមានផលិតភាព និងការអភិវឌ្ឍន៍។ មិនតែប៉ុណ្ណោះ ការច្នៃប្រឌិតមិនត្រឹមតែបង្កើនផលិតភាពនៅក្នុងការិយាល័យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យប្រសើរឡើងនូវផ្នែកផ្សេងៗទៀតនៃជីវិតផងដែរ។Artificial intelligence (AI) | Definition, Examples, Types, Applications,  Companies, & Facts | Britannica

ចំណែកមុខវិជ្ជាទីបីវិញគឺសេដ្ឋកិច្ច ព្រោះបច្ចុប្បន្នគោលបំណងសំខាន់នៃសេដ្ឋកិច្ចគឺដើម្បីជួយគ្រប់គ្រងសេដ្ឋកិច្ច រដ្ឋាភិបាល អាជីវកម្ម និងអ្នកបង្កើតគោលនយោបាយទទួលបានការយល់ដឹងស៊ីជម្រៅ និងទិដ្ឋភាពទូទៅនៃដំណើរការសេដ្ឋកិច្ចជាក់លាក់មួយ។Economics :: Swarthmore College

ដូចនេះ សហស្ថាបនិកក្រុមហ៊ុន Microsoft ជឿជាក់ថាមនុស្សគ្រប់រូបត្រូវការពេលវេលាដើម្បីអនុវត្ត និងអភិវឌ្ឍខ្លួនឯង។ ទោះជាយ៉ាងណាក៏ដោយ អ្នកដែលមានប្រវត្តិផ្នែកវិទ្យាសាស្ត្រ វិស្វកម្ម និងសេដ្ឋកិច្ច ភាគច្រើននឹងក្លាយជាអ្នកដែលមានអាទិភាពបំផុតសម្រាប់ការងារនាពេលអនាគត៕ ប្រភព៖cafef.com