តេឡេក្រាម ជាកម្មវិធីទំនាក់ទំនងសង្គម ដ៏ពេញនិយមនាសម័យបច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជា ដូច្នេះថ្ងៃនេះសារព័ត៌មាន KBN សូមណែនាំវិធីសាស្ត្រងាយៗ និងមុខងារសំខាន់ៗមួយចំនួន ដែលយើងតែងជួបជាប្រចាំថ្ងៃរាល់ពេលប្រើប្រាស់តេឡេក្រាម។
1. ADD Friends ចូលក្នុងគ្រប់ដែលមានទីតាំងក្បែរគ្នា:
- ចូលទៅ Contact > Find People Nearby
- បើសិនមុខងារមិនដំណើរការ អ្នកអាចចូលទៅបើក Location ក្នុងកម្មវិធី Telegram ឱ្យដំណើរការជាមុនសិន
2. ដាក់កាលវិភាគផ្ញើសារ
- ចូលទៅកាន់ឆាតណាមួយ > វាយសារ ឬជ្រើសរើសរូប/វីដេអូ ណាមួយ
- ចុចលើប៊ូតុងផ្ញើសារដែលមានសញ្ញាព្រួញឱ្យជាប់ > Schedule Message > បន្ទាប់មករើសថ្ងៃនិងម៉ោងផ្ញើ ជាការស្រេច
3.ផ្ញើសារមិនឱ្យឮសំឡេង
- ចូលទៅកាន់ឆាតណាមួយ > វាយសារ ឬជ្រើសរើសរូប/វីដេអូ
- ចុចលើប៊ូតុងផ្ញើសារសញ្ញាព្រួញឱ្យជាប់ > Send Without Sound
4. បង្កើត Chat Folders
- Setting > Chat Folders > Create New Folder សម្រាប់បង្កើត Folder
- ចុចលើ Add Chats ដើម្បីដាក់ឆាតណាមួយ ចូលទៅកាន់ Folder ទើបបង្កើតអម្បាញ់មិញ។
5. ផ្ញើសារត (Forward) ទៅអោយអ្នកដ៏ទៃ ដោយមិនជាប់ឈ្មោះម្ចាស់ដើម
- ស្វែងរកឯកសារណាមួយដែលលោកអ្នកចង់ផ្ញើបន្ត> រើសឈ្មោះអ្នកដែលចង់អ្នកចង់ផ្ញើបន្ត> ចុចលើសញ្ញាព្រួញនៅខាងមុខពាក្យផ្ញើបន្ត
- ចុងក្រោយ លោកអ្នករើសយកពាក្យថា Hide sender’s Name ជាការស្រេច៕