ស្របទៅតាមបទបញ្ជាពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន បានធ្វេីការសហការជាមួយកម្លាំង នៃអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានធ្វើការឃាត់ខ្លួនបុរសម្នាក់បើកបរកង់បីឥណ្ឌា (ផាសអាប់ ) ដែលបើកបរបញ្ច្រាសទិស និងរកវាយ ទៅលើភាគីដែលជាម្ចាស់រថយន្ត។

ហេតុការណ៍នេះកើតឡើង នារសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន អ្នកបើកបរកង់បីឥណ្ឌា បានបើកបញ្ច្រាស់ផ្លូវ រួចក៏ផ្ទុះជម្លោះជាមួយអ្នកបើកបររថយន្ត ដែលពេលនោះអ្នកបើកបរកង់បីឥណ្ឌាមានបំណងប្រើប្រាស់ដែកទីបវាយទៅលើម្ចាស់រថយន្ត និងអ្នករួមដំណើរទៀតផង ដែលជាហេតុឈានទៅដល់ការឃាត់ខ្លួនបែបនេះ។

បច្ចុប្បន្ន អ្នកបើកបរត្រូវបានយកទៅធ្វើការសាកសួរនាំ និងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីបន្តចាត់វិធានការតាមនីតិវិធីច្បាប់៕May be an image of 1 person, scooter and textMay be an image of 2 people, car and textMay be an image of 1 person, rearview mirror, car and text