រដ្ឋធានីម៉ានីល៖ រដ្ឋាភិបាលក្រុងប៉េកាំង តែងតែអះអាង អំពីសមុទ្រចិនខាងត្បូង ដែលមានទំហំ ៣,៥លានគីឡូម៉ែត្រការ៉េ ស្ទើរតែទាំងស្រុង ជាដែនអធិបតេយ្យភាពរបស់ចិន ទើបបង្កឲ្យមានជម្លោះ ជាមួយនឹងប្រទេសជាច្រើន នៅក្នុងតំបន់អាស៊ាន ហើយឥឡូវនេះ ប្រទេសមហាយក្សអាស៊ីមួយនេះ បានប្រាប់ហ្វីលីពីន ឲ្យដកនាវាចម្បាំងរបស់ខ្លួន ចេញពីដែនសមុទ្រមួយនេះ។China launches South China Sea military drills as US President Biden visits  Asia | Al Arabiya English

បណ្ដាញទូរទស្សន៍ CNA បានផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី៧ ខែសីហា ថា ក្រុងប៉េកាំង កាលពីថ្ងៃចន្ទ (ទី៧ ខែសីហា) បានប្រាប់ដល់ហ្វីលីពីន ឱ្យដកនាវាចម្បាំងរបស់ខ្លួន ចេញពីតំបន់ Thomas Shoal ទី២ ស្ថិតក្នុងសមុទ្រចិនខាងត្បូង ក្រោយពេលចិនបានរារាំងនាវាដឹកសម្ភារៈផ្គត់ផ្គង់ចំនួន២របស់រដ្ឋាភិបាលក្រុងម៉ានីល កាលពីចុងសប្តាហ៍មុននេះ ខណៈភាគីទាំងពីរ បានអះអាង អំពីដែនអធិបតេយ្យភាពរៀងៗខ្លួន នៅតំបន់នោះ។

ហ្វីលីពីន បានចោទប្រកាន់ដល់កងឆ្មាំឆ្នេរសមុទ្រចិន ថា ពួកគេបានរារាំង និង បាញ់ទឹកមកលើនាវាដឹកសម្ភារៈផ្គត់ផ្គង់យោធារបស់ហ្វីលីពីន តាមអ្វីដែលក្រុងម៉ានីល បានអះអាង ថា កាលពីថ្ងៃសៅរ៍ វាជាការចល័តកងទ័ពជាប្រចាំ និង បេសកកម្មផ្គត់ផ្គង់សម្ភារៈយោធា សម្រាប់នាវាចម្បាំងហ្វីលីពីន ដែលជាកប៉ាល់ចាស់របស់សហរដ្ឋអាមេរិក នាសម័យសង្គ្រាមលោកលើកទីពីរ រស់នៅលើនាវាផ្ទុកយន្តហោះនោះ។Philippines claims Chinese coast guard used water cannon on a boat in  disputed sea

ដោយឡែក កងឆ្មាំសមុទ្រចិន បានបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ថា ប្រទេសចិន បាននិយាយ ថា ខ្លួនបានប្រាប់ដល់រដ្ឋាភិបាលក្រុងម៉ានីល កុំឱ្យបញ្ជូនកប៉ាល់ទៅកាន់ Thomas Shoal ទី២ ហើយមិនត្រូវបញ្ជូនសម្ភារៈសំណង់ ដែលប្រើប្រាស់ សម្រាប់ការជួសជុល និង ការពង្រឹងទ្រង់ទ្រាយធំ ទៅកាន់នាវាចម្បាំងនោះឡើយ ព្រោះចិនបានដឹងអំពីផែនការផ្គត់ផ្គង់ កាលពីពេលថ្មីៗនេះ។

ប្រទេសចិន ក៏បានជំរុញឲ្យហ្វីលីពីន ឱ្យរក្សាភាពដូចដើម ចំពោះតំបន់ Thomas Shoal ទី២ ហើយចិនបានអនុញ្ញាតឱ្យដឹកជញ្ជូនតែសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ រួមទាំងអាហារ ទៅកាន់កប៉ាល់នោះ ដោយបន្ថែម ថា ឆ្មាំសមុទ្រចិន បានប្រើប្រាស់កាណុងបាញ់ទឹក ដើម្បីចៀសវាងនូវការប៉ះទង្គិច ពីការស្ទាក់ចាប់ ដោយផ្ទាល់ តែប៉ុណ្ណោះ។Philippines tells China it will not abandon post in disputed reef | Reuters

នៅក្នុងឆ្នាំ១៩៩៩ ហ្វីលីពីន បានបញ្ឈប់នាវាចម្បាំង ដោយចេតនា ដើម្បីកាន់កាប់របស់ខ្លួន នៅលើថ្មប៉ប្រះទឹក Thomas Shoal ទី២ ហើយវាជាផ្នែកមួយ នៃកោះ Spratly ស្ថិតក្នុងសមុទ្រចិនខាងត្បូង។

ប្រទេសចិន កាលពីចុងសប្តាហ៍មុន បានអះអាងថា ចិន មានអធិបតេយ្យភាព មិនអាចប្រកែកបាន នៅតំបន់នោះ ហើយក្រុងប៉េកាំង បានជំរុញឱ្យហ្វីលីពីន បញ្ឈប់ធ្វើសកម្មភាពរំលោភបំពាន នៅក្នុងដែនទឹកនេះ។

ដោយឡែក លោក ហ្វ័រឌីណង់ដ៍ ម៉ាកូស (Ferdinand Marcos Jr) ប្រធានាធិបតីហ្វីលីពីន បានបញ្ជាក់ កាលពីថ្ងៃចន្ទ ថា ប្រទេសហ្វីលីពីន នៅតែបន្តអះអាង អំពីអធិបតេយ្យភាព និង សិទ្ធិដែនដីរបស់ខ្លួន បើទោះជាមានបញ្ហាប្រឈម នៅក្នុងសមុទ្រចិនខាងត្បូង យ៉ាងណាក៏ដោយ។ ប្រទេសហ្វីលីពីន ក៏នៅតែបន្តតវ៉ា ប្រឆាំងនឹងប្រទេសចិន។China Pushes Back Against U.S. Statement on South China Sea Claims, ASEAN  Stays Silent - USNI News

បើទោះជាយ៉ាងណា គ្មាននរណាម្នាក់ រងរបួស នៅក្នុងឧបទ្ទវហេតុដែនសមុទ្រ ក្រោយពេលកងឆ្មាំសមុទ្រចិន បានបាញ់ទឹកដាក់លើនាវាចម្បាំងរបស់ហ្វីលីពីននោះឡើយ។ ប៉ុន្តែហ្វីលីពីនកំពុងតែគិតអំពីជំហានបន្ទាប់ សម្រាប់ការផ្គត់ផ្គង់ជាថ្មីដល់កងទ័ពរបស់ខ្លួន។

ប្រទេសចិន តែងតែទាមទារដែនអធិបតេយ្យភាព ស្ទើរតែទាំងអស់ នៃសមុទ្រចិនខាងត្បូង និង កោះ Spratly ដោយមានកូនកោះជាច្រើន ថ្មប៉ប្រះទឹក និង ច្រាំងថ្មចោត ស្ថិតនៅកណ្តាលសមុទ្រចិនខាងត្បូង និង នៅតាមបណ្តោយផ្លូវដឹកជញ្ជូនសំខាន់ៗទាំងនេះ។ ជាមួយគ្នានេះ មានប្រទេសជាច្រើន ទាមទារយកជាកម្មសិទ្ធិរបស់ខ្លួន រួមមាន ចិន វៀតណាម តៃវ៉ាន់ ប្រ៊ុយណេ ម៉ាឡេស៊ី និងហ្វីលីពីន៕South China Sea: Beijing tells Philippines to remove grounded warship from  disputed reef after latest clash in long-running territorial dispute | South  China Morning Post