ប្រទេសហ្វីលីពីន ៖ ហ្វីលីពីន គឺជាប្រទេសទេសចរណ៍មួយដែលភ្ញៀវទេសចរជាច្រើននាក់ចង់ទៅកម្សាន្ត ។ បើទោះជាប្រទេសនេះស្ថិតក្នុងតំបន់អាស៊ានដូចកម្ពុជាក្តី ប៉ុន្តែហ្វីលីពីនមានវប្បធម៌ និងទំនៀមទម្លាប់ប្រពៃណីខុសគ្នាពីកម្ពុជា ។ ដូច្នេះ យើងគួរតែឈ្វេងយល់ពីចំណុចទាំងនេះសិន មុននឹងទៅកម្សាន្តនៅទីនោះ ។

១-ពលរដ្ឋរស់នៅក្នុងប្រទេសហ្វីលីពីនអាចទំនាក់ទំនងគ្នាជាភាសាអង់គ្លេសបានយ៉ាងល្អ ។ ហេតុនេះ យើងគួរតែនាំមិត្តភក្តិម្នាក់ ឬអ្នកដែលអាចនិយាយភាសាអង់គ្លេសបាន មកកម្សាន្តជាមួយយើងដែរ ។Walking for a cause – Ten Thousand Dancing Stars

២-ងាយស្រួលគ្រប់គ្រងការចំណាយលើការធ្វើដំណើរតាមរយៈ Grab Taxi ជាពិសេស ពេលត្រូវធ្វើដំណើរក្នុងទីក្រុងធំៗ ដូចជា ទីក្រុងម៉ានីល ។ ប៉ុន្តែបើត្រូវធ្វើដំណើរទៅកាន់ទីក្រុងផ្សេងទៀត គួរតែសិក្សាអំពីពេលវេលា និងការចាយវាយផ្សេងៗផងដែរ ។

៣-ពលរដ្ឋហ្វីលីពីនមានភាពរួសរាយរាក់ទាក់ និងចូលចិត្តរាប់អានមិត្តភក្តិ ។ ពួកគេនឹងស្វាគមន៍មិត្តភក្តិដោយការញញឹម និងញាក់ចិញ្ចើមដាក់គ្នា ហើយនៅពេលពួកគេគ្រវីដៃស្វាគមន៍ យើងគួរតែគ្រវីដៃតបវិញដើម្បីសម្តែងការរាប់អាន ។Mythos and Melodrama in the Philippines : Throughline : NPR

៤-ហ្វីលីពីនសម្បូរដោយប្រជុំកោះជាច្រើន ដែលធ្វើឱ្យប្រទេសនេះមានបរិយាកាសក្តៅ និងមានភ្លៀងធ្លាក់ ហើយងាយនឹងកើតខ្យល់ព្យុះច្រើនជាងប្រទេសផ្សេងៗ ប៉ុន្តែវាជាកត្តាធ្វើឱ្យប្រទេសនេះមានធនធានធម្មជាតិដ៏ស្រស់ស្អាត ជាពិសេស សមុទ្រ ។ ប៉ុន្តែគួរចៀសវាងកុំទៅកម្សាន្តនៅហ្វីលីពីន ចាប់ពីខែមិថុនា ដល់ខែតុលា ។

៥-ហ្វីលីពីនជាឋានសួគ៌សម្រាប់អ្នកចូលចិត្តអាហារសមុទ្រ ដោយសារប្រទេសនេះសម្បូរដោយប្រជុំកោះ ទើបធ្វើឱ្យហ្វីលីពីនសម្បូរអាហារសមុទ្រមិនចាញ់ប្រទេសណាឡើយ ។ ដូច្នេះ ភ្ញៀវទេសចរអាចមកទិញចំណីអាហារឆ្ងាញ់ៗនៅទីនេះ ហើយធានាថា វានឹងឆ្ងាញ់ត្រូវមាត់អ្នកបរិភោគមិនខាន ។ ភ្ញៀវទេសចរជាច្រើននាក់បាននិយាយដូចៗគ្នាថា អាហារហ្វីលីពីនឆ្ងាញ់ខ្លាំងណាស់ ។Philippines | UNOPS

៦-យើងគួរតែងខ្លួនឱ្យសុភាពរៀបរយ និងសមស្របតាមកាលៈទេសៈ ព្រោះពលរដ្ឋហ្វីលីពីននឹងវាយតម្លៃមនុស្សតាមរយៈការតែងខ្លួន ។ ម្យ៉ាងទៀត បើពួកគេអញ្ជើញយើងឱ្យបរិភោគអាហារជុំគ្នា យើងគួរតែមាននំចំណី ឬផ្កាទៅផ្ញើម្ចាស់កម្មវិធីផង ។

*មិនគួរប្រព្រឹត្តចំណុចទាំងនេះនៅហ្វីលីពីន ៖
-មិនគួរហៅភរិយារបស់ម្ចាស់ផ្ទះថា «មេផ្ទះ» ព្រោះពួកគេចាត់ទុកថា វាជាពាក្យមើលងាយ
-ពេលទទួលបានកាដូពីពលរដ្ឋហ្វីលីពីន យើងមិនគួរបើកមើលកាដូនៅចំពោះមុខអ្នកផ្តល់ឱ្យទេ
-មិនបរិភោគអាហារ ឬដួសអាហារមុនម្ចាស់កម្មវិធី
-មិនយកដៃចង្អុលទៅកាន់អ្នកណាម្នាក់ ឬរបស់របរផ្សេងៗទេ ព្រោះមិនសុភាព ប៉ុន្តែពលរដ្ឋហ្វីលីពីននិយមប្រើមាត់ជំនួសវិញ
-មិននិយាយខ្លាំងៗ បង្ហាញការខឹងសម្បារ ឬមិនគោរព រួមទាំងរិះគន់អ្នកណាម្នាក់នៅចំពោះមុខ
-មិនគួរធ្វើការណាត់ជួបពលរដ្ឋហ្វីលីពីននៅថ្ងៃអាទិត្យទេ ព្រោះវាជាថ្ងៃដែលពួកគេទៅព្រះវិហារ និងជាថ្ងៃគ្រួសារ ៕ Know before you go: the Philippinesប្រភព ៖ lapak teaw