ប្រទេសចិន ៖ កាលពីថ្ងៃទី២៥ ខែកក្កដា កន្លងមក នៅទីក្រុងសាន់យ៉ា ខេត្តហៃណាន ប្រទេសចិន គេបានរៀបចំកិច្ចប្រជុំមួយដែលនិយាយអំពីឧស្សាហកម្មទុរេនចិន ដែលដាំដុះជាលើកដំបូង ។ ក្នុងកិច្ចប្រជុំនេះ មានអាជីវករជាច្រើននាក់បានមកចូលរួមស្តាប់ និងនាំគ្នាបរិភោគទុរេនផងដែរ ។

ប្រទេសចិនបានដាំទុរេនលើកដំបូងនៅលើផ្ទៃដីប្រមាណ៧០០រ៉ៃ នៅទីក្រុងសាន់យ៉ា ខេត្តហៃណាន ហើយពួកគេបានទុកឱ្យទុរេនទុំនៅលើដើម ទើបធ្វើការប្រមូលផល ។ នៅខែកក្កដា ឆ្នាំ២០២៣ គឺជាពេលប្រមូលផលទុរេននៅប្រទេសនេះ ហើយគេសង្ឃឹមថា នឹងអាចប្រមូលផលបានប្រមាណ៤០តោន ។First Harvest of Chinese Durians to Hit the Market in June - Caixin Global

លោក Lang Haipo នាយកសមាគមទុរេនទីក្រុងសាន់យ៉ានិយាយថា ៖ «យើងបានបើកហាងទុរេននៅតាមបណ្តាទីក្រុងធំៗជាច្រើនដូចជា ទីក្រុងប៉េកាំង, សៀងហៃ, ក្វាងចូវ និងស៊ីនចូវ ហើយយើងនឹងយកទុរេនមានគុណភាពល្អបំផុតទៅលក់ឱ្យអតិថិជន ។ បច្ចុប្បន្ន មានក្រុមអាជីវករមកទំនាក់ទំនងរួចហើយ រហូតដល់ទុរេនរបស់យើងមិនគ្រប់គ្រាន់តាមតម្រូវការ» ។Durian Tree Images – Browse 39,932 Stock Photos, Vectors, and Video | Adobe  Stock

ចាប់ពីឆ្នាំ២០១៨ ខេត្តយូណានបានចាប់ផ្តើមយកគ្រាប់ពូជទុរេនមកសាកល្បងដាំដុះនៅលើផ្ទៃដីមានទំហំធំ ។ នៅឆ្នាំ២០២៣នេះ ប្រទេសចិនបានដាំទុរេននៅទីក្រុងសាន់យ៉ា, ឡេតង, ប៉ៅធីង និងលីងស៊ុយ ដែលមានផ្ទៃដីសរុបជាង១ម៉ឺនរ៉ៃ ។

សារព័ត៌មានចិនចុះផ្សាយថា ទុរេនដែលដាក់លក់នៅទីផ្សារប្រទេសចិនភាគច្រើន គឺបាននាំចូលពីប្រទេសក្នុងតំបន់អាស៊ាន ហើយទុរេនទាំងនេះពុំទាន់ទុំពេញលេញទេ គឺទុំចាប់ពី៧០% ទៅ៨០% ។ ចំណែកទុរេនដាំនៅប្រទេសចិនវិញ គេបេះផ្លែវានៅពេលយប់ ហើយក្នុង១ដើមមានទុរេន៣ផ្លែ ៕ ប្រភព ៖ China Face