តើអ្នកសារព័ត៌មានអាចត្រូវបានបច្ចេកវិទ្យា AI ដណ្តើមការងារដែរឬទេ ? នៅពេល Google បានសាកល្បងឱ្យបច្ចេកវិទ្យា AI សរសេរព័ត៌មានផ្សេងៗ ហើយ Google បានស្នើឱ្យប្រព័ន្ធផ្សព្វផ្សាយបរទេសជាច្រើនសាកល្បងប្រើប្រាស់កម្មវិធីនេះ ។

វាគ្មានអ្វីចម្លែកទេ ដែលបច្ចេកវិទ្យា AI បានអភិវឌ្ឍន៍ខ្លួនឈានដល់អាជីពជាអ្នកសរសេរព័ត៌មាន ហើយវាឆ្លាតលើសពីមនុស្សរំពឹងទុក ។ បើតាម The New York Times រាយការណ៍ថា Google បានអភិវឌ្ឍន៍ និងសាកល្បងប្រព័ន្ធ AI មានឈ្មោះថា Genesis ដែលវាជាកម្មវិធីមួយមានសមត្ថភាពអាចសរសេរព័ត៌មានដោយខ្លួនឯងបាន ។Will Artificial Intelligence Replace Writers?

គេបានបង្កើតកម្មវិធីនេះឡើង ក្នុងគោលបំណងជួយដល់អ្នកសារព័ត៌មានទាំងឡាយ ហើយគេក៏បានស្នើទៅកាន់នាយកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយធំៗជាច្រើនផងដែរ ដូចជា The New York Times, The Washington Post និង News Corp ឱ្យសាកល្បងប្រើប្រាស់កម្មវិធីថ្មីនេះ ដើម្បីជួយសរសេរព័ត៌មានឱ្យឆាប់រហ័សជាងមុន ។

លក្ខណៈពិសេសរបស់កម្មវិធី A.I. Genesis គឺវាអាចទទួលបានព័ត៌មានផ្សេងៗដូចជា ព័ត៌មានលម្អិតរបស់ហេតុការណ៍បច្ចុប្បន្ន ហើយវាយកព័ត៌មានទាំងនេះមកសរសេរជាខ្លឹមសារអត្ថបទ និងរៀបរៀងជាពាក្យពេចន៍របស់អ្នកនិយាយឱ្យក្លាយទៅជាអត្ថបទ ។Will AI bots ever replace science journalists? (And no, this was written by  a human) – Physics World

អ្នកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានសរសើរកម្មវិធី A.I. Genesis របស់ Google ប៉ុន្តែពួកគេបញ្ចេញយោបល់ថា កម្មវិធីនេះមិនស្ថិតស្ថេរទេ ខណៈអ្នកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយខ្លះទៀតនិយាយថា កម្មវិធីនេះបានព្យាយាមសរសេរព័ត៌មានត្រឹមត្រូវ និងមានសិល្បៈ ។ ចំណែកមនុស្សជាច្រើនទៀតសួរថា តើកម្មវិធី A.I. Genesis នឹងដណ្តើមការងារអ្នកសរសេរព័ត៌មានដែរឬទេ ?

លោកស្រី Jenn Crider អ្នកនាំពាក្យរបស់ Google ប្រាប់ថា គេផលិតកម្មវិធីនេះឡើង មិនមែនសម្រាប់ជំនួសការងាររបស់អ្នកសារព័ត៌មានទេ ។ វាមិនអាចជំនួសតួនាទីសំខាន់របស់អ្នកសារព័ត៌មានក្នុងការរាយការណ៍ព័ត៌មាន ឬសរសេរខ្លឹមសារអត្ថបទ ឬពិនិត្យព័ត៌មានពិតបានទេ ប៉ុន្តែវាអាចជួយបន្ថែមជម្រើសសម្រាប់ចំណងជើងអត្ថបទ និងណែនាំអំពីការសរសេរអត្ថបទផ្សេងទៀតប៉ុណ្ណោះ ៕Robots could take over 20 million jobs by 2030, study claims ប្រភព ៖ bangkokbiz news