នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ​គ.ជ.ប បានឃាត់ខ្លួនបុគ្គលពីររូប ដែលបានយកសន្លឹកឆ្នោតរបស់ខ្លួន ចេញពីការិយាល័យ ដែលទង្វើនេះគឺផ្ទុយនឹងនីតិវិធីច្បាប់។

ទាក់ទងនឹងករណីនេះ​ ឯកឧត្តមទេព នីថា អគ្គលេខាធិការគ.ជ.ប បានលើកឡើងថា៖” នៅក្នុងករណីបែបនេះ យើងនឹងដកហូតសន្លឹងឆ្នោតរបស់គាត់ ដោយបញ្ជូនគាត់ទៅគណកម្មការឃុំ រៀបចំការបោះឆ្នោត ដើម្បីរក្សាទុកឱ្យគាត់ រហូតដល់ពេលការបោះឆ្នោតបញ្ចប់ ទើបយើងឱ្យគាត់ទៅវិញ”។

ឯកឧត្តមទេព នីថា ក៏បានបញ្ជាក់ធ្ងន់ៗទៀតថា៖” គណកម្មការជាតិរៀបចំការបោះឆ្នោត ឬភ្នាក់ងារគណបក្សនយោបាយ នៅឯការិយាល័យបោះឆ្នោតនោះអាចប្តឹង ហើយបើកាលណាដែលប្តឹងយើងនឹងធ្វើតាមច្បាប់ ដោយយោងតាមច្បាប់មេត្រាទី១៤២ អាចពិន័យជាទឹកប្រាក់ពី១០លានរៀល ទៅ៣០លានរៀល និងលុបឈ្មោះមិនឱ្យបោះឆ្នោត”៕