ជាទូទៅ កម្ពស់មនុស្សចាប់ពី ១.៨០ ម៉ែត្រឡើងទៅត្រូវបានគេចាត់ទុកថាខ្ពស់ណាស់ទៅហើយ ចុះទម្រាំមនុស្សដែលមានកម្ពស់ជិត ៣ ម៉ែត្រទៅវិញ តើខ្ពស់យ៉ាងណាទៅ? ដូច្នេះហើយ ថ្ងៃនេះ KBN News សូមណែនាំប្រិយមិត្តមកស្គាល់កំពូលមនុស្សដែលមានកម្ពស់ខ្ពស់ជាងគេបំផុតនៅលើពិភពលោក៖
១.Sultan Kösen៖ លោក Sultan Kösen គឺជាបុរសដែលកាន់កំណត់ត្រា Guinness ខ្ពស់ជាងគេបំផុតនៅលើពិភពលោក ជាមួយកម្ពស់ ២.៥១ ម៉ែត្រ។ Kösen មានដើមកំណើតនៅប្រទេសទួរគី ដោយបច្ចុប្បន្នគាត់មានអាយុ ៤១ឆ្នាំ នឹងមិនអាចធ្វើការបានដូចគេទេ ព្រោះដោយសារគាត់មិនអាចអង្គុយលើកៅអីកើត ដូច្នេះប្រាក់ចំណូលរបស់គាត់រាល់ថ្ងៃបានមកពីកំណត់ត្រា ដែលលោកបានកាន់តំណែង និងការធ្វើដំណើរជុំវិញពិភពលោក។
២. John Rogan៖ លោក John Rogan ដែលជាជនជាតិអាមេរិក ទទួលបានកំណត់ត្រាសម្រាប់មនុស្សខ្ពស់ជាងគេទីពីរនៅលើពិភពលោក ជាមួយកម្ពស់ខ្ពស់បំផុតគឺ ២,៦៧ ម៉ែត្រ។ លោក John មិនអាចធ្វើដំណើរ ឬដើរបាននោះទេ ដោយបច្ចុប្បន្នគាត់បានទទួលមរណៈភាពហើយ។
៣.Robert Wadlow៖ ជនជាតិអាមេរិកគឺលោក Robert Wadlow ទទួលបានកំណត់ត្រា Guinness World Records សម្រាប់មនុស្សខ្ពស់ជាងគេបំផុតលើលោក ជាមួយកម្ពស់ដ៏គួរឱ្យភ្ញាក់ផ្អើលរបស់គាត់គឺ ២.៦៣ ម៉ែត្រ ប៉ុន្តែជាអកុសលគាត់បានស្លាប់ដោយសារជំងឺក្រពេញភីតូរីស។
៤.Zeng Jinlian៖ ស្ត្រីដែលមានកម្ពស់ខ្ពស់បំផុតលើលោកមិនធ្លាប់មានគឺ Zeng Jinlian ដែលមានដើមកំណើតនៅប្រទេសចិន ជាមួយកម្ពស់ ២,៤៦ ម៉ែត្រ ដោយបច្ចុប្បន្ននាងបានទទួលមរណៈភាពហើយ៕










