Home ព័ត៌មានអន្តរជាតិ Telegram គ្រោងបើកដំណើរការមុខងារ Stories នៅដើមខែកក្កដា

Telegram គ្រោងបើកដំណើរការមុខងារ Stories នៅដើមខែកក្កដា

75
0

បរទេស៖ យោងតាមប្រភពព័ត៌មាន Business Today កាលពីថ្ងៃទី៣០ ខែមិថុនា បានឱ្យដឹងថា កម្មវិធីផ្ញើសារ Telegram នឹងអាចបញ្ចូលមុខងារ Stories ទៅក្នុងវេទិកានៅដើមខែកក្កដា ឆ្នាំ ២០២៣ បន្ទាប់ពីមានការស្នើសុំអស់ជាច្រើនឆ្នាំពីអ្នកប្រើប្រាស់។
Telegram Stories គឺជាមុខងារថ្មីមួយនៅក្នុងកម្មវិធីផ្ញើសារ Telegram ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ចែករំលែកនូវពេលវេលានៃជីវិតបានយ៉ាងរហ័ស និងងាយស្រួល។Telegram will have "stories" in July | Radar Armenia
ជាមួយនឹង Telegram Stories នេះដែរ អ្នកប្រើប្រាស់អាចចែករំលែកនូវរូបថត និងវីដេអូខ្លីៗ បន្ថែមចំណងជើង និងដាក់ស្ទីគ័រ ដើម្បីបង្កើតរឿងគួរឱ្យចាប់អារម្មណ៍ និងប្លែកពីគេ។ មុខងារនេះក៏អនុញ្ញាតឱ្យអ្នកប្រើប្រាស់ពិនិត្យមើលរឿងដែលបានបង្ហោះពីមុន និងតាមដានរឿងរបស់មិត្តភក្តិផងដែរ។

ដូចនេះនៅក្នុង Stories នឹងមានជម្រើសចំនួន ៥ សម្រាប់អ្នកប្រើប្រាស់ដើម្បីកំណត់ភាពឯកជនគឺទីមួយ មើលដោយអ្នកគ្រប់គ្នា, ទីពីរ មើលបានចំពោះតែអ្នកដែលមាននៅក្នុងបញ្ជីទំនាក់ទំនង, រីឯទីបីវិញ មើលបានតែមនុស្សជាក់លាក់មួយចំនួនប៉ុណ្ណោះ, និងទីបួន ទីប្រាំ មើលបានតែបញ្ជីមិត្តភក្តិជិតស្និទ្ធ ឬបញ្ជីមនុស្សដែលមិនត្រូវបានអនុញ្ញាត ជាដើម។ ហើយអ្វីដែលពិសេសសម្រាប់មុខងារថ្មីរបស់ Telegram នោះគឺអ្នកប្រើប្រាស់អាចកំណត់រយៈពេលនៃ Stories: ៦, ១២, ២៤ ឬ ៤៨ ម៉ោង ជំនួសឱ្យការត្រឹមតែ ២៤ ម៉ោងដូចជា Instagram ឬ Facebook ។ លើសពីនេះ Stories ក៏អាចស្ថិតស្ថេរជារៀងរហូត ស្រដៀងទៅនឹងមុខងារ “Highlights” របស់ Instagram ផងដែរ។Telegram launches Stories - Durov announces the launch of Stories in  Telegram - presentation

ជាមួយនឹងការបើកដំណើរការមុខងារ Stories នាយកប្រតិបត្តិ Pavel Durov សង្ឃឹមថា Telegram នឹងក្លាយទៅជាមានភាពចម្រុះ សម្បូរបែប និងផ្តល់ព័ត៌មានមានប្រយោជន៍ជាច្រើនសម្រាប់អ្នកប្រើប្រាស់៕ ប្រភព៖cafefcom