ប្រិយមិត្តជ្រាបមកហើយថាវីដេអូខ្លីបែកធ្លាយពេញបណ្តាញសង្គមកាលពីរសៀលម្សិលមិញនេះដែលមានការប្រកែកគ្នាយ៉ាងតឹងសរសៃករវាងលោក Hara Yuth និងកំពូលតារាចម្រៀង វណ្ណដា ផ្ទុះកក្រើកយ៉ាងខ្លាំង ខណៈកាលពីយប់មានការ Live បកស្រាយពីខាងលោក Hara Yuth និងភរិយា ថាមូលហេតដែលនាំឱ្យកើតហេតុនេះដោយសារ វណ្ណដា ស្ទុះមកហៅ Bro Bro… រឿងអាវបូកគីឡូ និងទម្លាយថាថ្ងៃនោះ វណ្ណដា ស្រវឹងជោគជាំទៀតផង។May be an image of 1 person

ជុំវិញរឿងប្រកែកគ្នារវាងតារាចម្រៀងល្បីឈ្មោះ វណ្ណដា និងអ្នកលក់ស្បែកជើងប្រ៊េន Hara Yuth នៅហាងបបរសមួយកន្លែងបានក្លាយជាប្រធានបទក្តៅគគុកនៅលើបណ្តាញសង្គមនាំឱ្យមានការជជែកគ្នាមិនធម្មតា ដោយសារតែវីដេអូដែលបានបែកធ្លាយមានរយៈពេលខ្លីគេមិនដឹងថាភាគីខាងណាជាអ្នកផ្តើមមុននោះទេ ក្នុងនោះដែរក៏មានការលើកឡើងថា មានភ្លើងទើបមានផ្សែងជាដើម។May be an image of 1 person

យ៉ាងណាមិញនៅយប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង៩យប់ លោក Hara Yuth និងភរិយា បាន Live បកស្រាយទាំងយប់ដោយសារតែមានមតិអវិជ្ជមានចំពោះខ្លួនពេក។ តាមការបកស្រាយរបស់អ្នកទាំងពីរបានឱ្យដឹងថា ភាគីខាងលោកមានគ្នា៥នាក់បានទៅដល់មុនដែលជាហាងបបរសមួយនៅវេលាម៉ោង៤ទៀបភ្លឺ។ បន្ទាប់មក តារាចម្រៀង វណ្ណដា ដែលមានមិត្តភក្តិសិល្បៈរបស់លោកខ្ទង់២០នាក់ ក៏បានចូលទៅដល់ហាងនោះដូចគ្នា ។ ពេលទៅដល់ហាងដំបូងពួកគេគឺមានសភាពធម្មតាទាំងសងខាងពុំមានបញ្ហាអ្វីនោះទេលោកនៅជាន់ក្រោម ចំណែកឯ វណ្ណដា និងគ្នីគ្នាទៅជាន់ខាងលើ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg70glfhTaUQI9xxCh9ftgTqPrIXo6KJjPV2m8HG-WbHun0m7QWYLK8eLGoJVqZmCnVNJ1vlspLdOMPHPw5Zm4dDIqkkK0gm4yEMb7WeTUzbSHbkPYqWZJEI-mdyzWy8RNs66KfPiJYtedDB_B15N5JmPD5-mEAopMbP02DFFOYcnLpBR5VbBl8kqtXVrk/s827/Screenshot%202023-06-20%20160433.jpg
ភរិយាលោក Hara Yuth បាននិយាយថា បន្ទាប់ពី វណ្ណដា ទៅខាងលើប្រមាណ៥នាទី ស្រាប់តែ វណ្ណដា ចុះមកក្រោមហើយមករកស្វាមីខ្លួនតែម្តងដោយមានសភាពស្រវឹងស្រាខ្លាំងហើយនិយាយដាក់ស្វាមីខ្លួនថា Bro Bro … Bro ឯងនិយាយពីអាវបូកគីឡូខ្ញុំថែមទាំងថាខ្លួនមាន Story មកបញ្ជាក់ទៀត ខណៈអ្នកទាំងពីរបានឱ្យ វណ្ណដា បង្ហាញពីវីដេអូនោះមកប៉ុន្តែ វណ្ណដា បានទាមទារឱ្យគេចេញទៅក្រៅនិយាយគ្នា។ ប៉ុន្តែលោក Hara Yuth បានទាមទារឱ្យ វណ្ណដា និយាយនៅខាងក្នុងវិញព្រោះហាងមានកាមេរ៉ាសុវត្ថិភាព និងសុវត្ថិភាពជាងទៅនិយាយខាងក្រៅដោយសារតែ វណ្ណដា មានគ្នាច្រើនថែមទាំងមានអង្គរក្សទៀត ហើយប្រសិនជាមានការប្រកែកគ្នាឈានដល់វាយគ្នាទៀតប្រាកដជាខ្លួនគ្មានសុវត្ថិភាពមិនខាន។

លោក Hara Yuth បាននិយាយទៀតថា កាលពីមុនខ្លួនពិតជាធ្លាប់និយាយរឿងអាវបូកគីឡូរបស់ វណ្ណដា ពិតមែនតែមិនមានចេតនាអ្វីនាំឱ្យប៉ះពាល់ដល់ វណ្ណដា នោះទេដោយសារតែមានអ្នកសួររឿងអាវនោះច្រើនពេក ហើយលោកធុញទើបលោកនិយាយថាលោកគ្មានអាវនោះលក់ទេព្រោះដូចដឹងស្រាប់ហើយថាលោកនៅខាងណា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTJ2lnHOUS45lgzHPprxvRqre6yR921US3vtcFbI5yzV4w-t9eKq6sXTM6Amr20y4c0kmSx9rs1hhFgsGuJ9VolaKBcjuWiC3yQsi0aTlEigcObxljSyYu1Zuq1zU0Tac_fgPhepp1Kn2h7OC-RC0UMzOp50DtQstGAyhvOoT_uBxVO_WedU-LML8DcDI/s1280/photo_2023-06-21_14-50-42.jpg

លោក Hara yuth និងភរិយា ក៏បានបញ្ជាក់យ៉ាងច្បាស់ទៀតថាពួកគេមិនបានទៅរករឿង វណ្ណដា មុននោះទេ ប៉ុន្តែជាត្រូវរងគ្រោះគេមកដល់តុខ្លួនមុនហើយត្រូវគេជេទៀត ទៀតពួកគេចង់បកស្រាយពីដំណើរដើមទងកុំឱ្យមានការយល់ច្រឡំ ព្រោះបើសិនជាខ្លួនទៅរករឿង Top ប្រទេសមុននោះប្រាកដជាត្រូវទាក់សាច់មិនខាន ហើយបើចង់ដឹងកាន់តែច្បាស់អាចទៅមើលកាមេរ៉ានៅក្នុងហាងបានថាអ្នកណាជាអ្នកផ្តើមមុន។ ក្នុងនោះដែរ អ្នកទាំងពីរក៏បានបន្ថែមថា រឿងនេះបានសម្របសម្រួលគ្នានៅក្នុងហាងហើយដែរដោយមាន សង្ហា ក៏នៅក្នុងនោះដូចគ្នា ហើយពួកគេក៏មិនចង់ឱ្យមានរឿងរ៉ាវអ្វីវែងឆ្ងាយដែរព្រោះមិនចង់ឱ្យ Top ប្រទេសមានរឿងមិនល្អនាំឱ្យបាត់បង់កិត្តិយសព្រោះតែស្រាចូលខ្លួន។

យ៉ាងណាមិញ នេះជាសម្តីដែលមានការបកស្រាយរបស់ភាគីម្ខាងគឺលោក Hara Yuth និងភរិយា ចំណែកឯភាគីម្ខាងទៀតគឺជាតារាចម្រៀង វណ្ណដា រួមទាំងផលិតកម្មបារមី មិនទាន់មានការបកស្រាយណាមួយឡើយដើម្បីឱ្យមានទម្ងន់ទាំងសងខាង ចំណែករឿងនេះប្រិយមិត្តយល់យ៉ាងណាគឺទៅតាមការគិតរបស់លោកអ្នក៕