អ៊ីស្តាក្រាម (Instagram) គឺជាបណ្តាញសង្គមដ៏ល្បីល្បាញមួយនៅលើពិភពលោក ដែល បច្ចុប្បន្នមានអ្នកប្រើប្រាស់កម្មវិធីនេះជាង ២ ពាន់លាននាក់ ហើយអាចរកចំណូលបានតាមរយៈការផុសរូបភាពផ្សេងៗផងដែរ ។ ដូច្នេះហើយតើតារាពិភពលោកណាខ្លះដែលរកចំណូលពីអ៊ីស្តាក្រាមច្រើនជាងគេបំផុតក្នុងឆ្នាំនេះ?
១.Cristiano Ronaldo៖ គឺជាកំពូលតារាបាល់ទាត់ពិភពលោក ដែលមានអ្នកតាមដាន គណនី Instagram របស់គាត់ចំនួន ៥៨៣ លាននាក់។ ហើយក្នុង ១ រូបគាត់រកចំណូលបាន ៣.៩២ លានដុល្លារអាមេរិក។
២.Leo Messi៖ គឺជាកំពូលតារាបាល់ទាត់ពិភពលោក ដែលមានអ្នកតាមដាន គណនី Instagram របស់គាត់ចំនួន ៤៦២ លាននាក់។ ដែលក្នុង ១ រូបគាត់រកចំណូលបាន ២.៩៤ លានដុល្លារអាមេរិក។
៣.Kylie Jenner៖ គឺជាកំពូលតារាម៉ូដែលពិភពលោក ដែលមានអ្នកតាមដាន គណនី Instagram របស់គាត់ចំនួន ៣៩០ លាននាក់។ នឹងរកចំណូលបាន ១.៨ លានដុល្លារអាមេរិក ក្នុង ១ រូប។
៤.Dwayne Johnson៖ ៖ គឺជាកំពូលតារាហូលីវូតរបស់ពិភពលោក ដែលមានអ្នកតាមដាន គណនី Instagram របស់គាត់ចំនួន ៣៧៩ លាននាក់។ ដែលក្នុង ១ រូបគាត់រកចំណូលបាន ១.៧១ លានដុល្លារអាមេរិក។
៥.Selena Gomez៖ គឺជាកំពូលតារាចម្រៀងពិភពលោក ដែលមានអ្នកតាមដាន គណនី Instagram របស់គាត់ចំនួន ៤១៦ លាននាក់។ នឹងរកចំណូលបាន ១.៦ លានដុល្លារអាមេរិក ក្នុង ១ រូប ៕










