Home ព័ត៌មានអន្តរជាតិ កូនស្រីអតីតនាយករដ្ឋមន្ត្រីថៃរីករាយនឹងជ័យជម្នះរបស់គណបក្សកាវក្លៃ

កូនស្រីអតីតនាយករដ្ឋមន្ត្រីថៃរីករាយនឹងជ័យជម្នះរបស់គណបក្សកាវក្លៃ

80
0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១៥ ខែឧសភា អ្នកនាង Paethongthan Shinawatra ជាបេក្ខជននាយករដ្ឋមន្ត្រីមកពីគណបក្សភឿថៃ និងជាកូនស្រីរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោក Thaksin Shinawatra បានបង្ហោះសារតាមហ្វេសប៊ុកថា សូមអបអរសាទរជាមួយគណបក្សកាវក្លៃ និងរីករាយជាមួយពលរដ្ឋផងដែរ ដែលបានបោះឆ្នោតជ្រើសរើសគណបក្សកាវក្លៃឱ្យបន្តដឹកនាំប្រទេសថៃ ហើយវាជាចម្លើយបញ្ជាក់ច្បាស់ថា ពលរដ្ឋត្រូវការផ្លាស់ប្តូរមេដឹកនាំប្រទេស ។Thailand's election pits democrats vs. generals

អ្នកនាង Paethongthan បានសរសេរក្នុងហ្វេសប៊ុកថា នាងខ្ញុំសូមបញ្ជាក់ពីគោលជំហរដើម និងគោរពគោលការណ៍ប្រជាធិបតេយ្យ ហើយគណបក្សដែលទទួលបានសំឡេងឆ្នោតច្រើនជាងគេនឹងជាគណបក្សបង្កើតរដ្ឋាភិបាល ហើយគណបក្សភឿថៃ និងរូបខ្ញុំ នឹងគាំទ្រអ្នកដែលទទួលបានសំឡេងឆ្នោតគាំទ្រខ្ពស់ពីពលរដ្ឋ ។ ចំណែកបងប្អូនប្រជាពលរដ្ឋដែលបានបោះឆ្នោតគាំទ្រគណបក្សភឿថៃ នាងខ្ញុំសូមអរគុណបងប្អូនម្តងទៀតដែលនៅតែមានទំនុកចិត្ត ជឿជាក់ និងផ្តល់ឱកាស ហើយមិនមែនអរគុណសម្រាប់តែការបោះឆ្នោតលើកនេះទេ ប៉ុន្តែសូមអរគុណដល់ការជឿទុកចិត្តមកលើគណបក្សយើងខ្ញុំរហូតមក ។CORRECTION Thailand Election | World | hjnews.com

មេដឹកនាំគណបក្សភឿថៃរូបនេះបន្តថា នាងខ្ញុំសូមយកឱកាសនេះសម្តែងការអបអរដល់សមាជិកសភាមណ្ឌលបោះឆ្នោតមកពីគណបក្សភឿថៃ ដែលទទួលបានជ័យជម្នះក្នុងការបោះឆ្នោត សូមអរគុណដល់ការប្រឹងប្រែងធ្វើការកន្លងមក និងអាចបំពេញតួនាទីសម្រាប់ពលរដ្ឋម្តងទៀត ។ សូមឱ្យអ្នកទាំងអស់គ្នាប្រកាន់ខ្ជាប់នូវកាតព្វកិច្ចថែរក្សាពលរដ្ឋបន្តទៀតប្រកបដោយស្ថិរភាព មិនរង្គោះរង្គើ ហើយគណបក្សភឿថៃនឹងគាំទ្រពួកលោកដូចដែលគណបក្សធ្លាប់បានគាំទ្រកន្លងមក ។

មេដឹកនាំគណបក្សភឿថៃបន្ថែមថា សម្រាប់បេក្ខជនមិនបានចូលរួមក្នុងសភានាពេលនេះ នាងខ្ញុំសូមអរគុណដូចគ្នាដែរសម្រាប់ការអត់ធ្មត់ធ្វើការរបស់ពួកលោក ។ នាងខ្ញុំជឿថា បើទោះជាមានតួនាទីឬគ្មាន ប៉ុន្តែពួកលោកនឹងនៅតែតាំងចិត្តធ្វើការបន្តដើម្បីពលរដ្ឋ ព្រោះការងាររបស់យើងធ្វើដើម្បីពលរដ្ឋ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNFiezBy8qsEfvSsn3Q23D63zTBwMlFZX0p_wWARpH0NEJvJj_hycZXxsMKmP49GKhDkiffGm6f1i_kd6bwFeJmuAt1qU5vam28kDKBPKAYmNrYL10QeCxfHAv2gwURW-mtKmD-XgA9csbWCMgOzMT5VigNvHwXI_-FyNsZ34yrOJ2z2d3PktMF_W9/s728/photo_2023-05-16_08-46-37.jpg ប្រភព ៖ sanook