Home ព័ត៌មានជាតិ គ.ជ.ប​ បដិសេធមិនចុះបញ្ជីឱ្យបក្សភ្លើងទៀន

គ.ជ.ប​ បដិសេធមិនចុះបញ្ជីឱ្យបក្សភ្លើងទៀន

115
0

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានម្រេចបដិសការចុះបញ្ជីគណបក្ស និងបញ្ជីបេក្ខជនគណបក្សភ្លើងទៀន សម្រាប់ការចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣នេះ។

ការសម្រេចនេះ ត្រូវបានបញ្ជាក់ក្នុងសេចក្ដីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ បន្ទាប់ពីឯកឧត្តម ប្រាជ្ញ ច័ន្ទ ប្រធាន គ.ជ.ប បានដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និងមន្រ្តី គ.ជ.ប។

បើតាមសេចក្ដីសម្រេច ការបដិសេធនេះ គឺដោយសារតែគណបក្សភ្លើងទៀន មិនបានភ្ជាប់មកជាមួយនូវប្រកាសស្ដីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្ម ដោយរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅការិយាល័យច្រកចេញចូលតែមួយ ឱ្យបានត្រឹមត្រូវស្របតាមកថាខណ្ឌទី២​ និងចំណុចទី១ ក្នុងមាត្រា២៧នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត៕