Home ព័ត៌មានអន្តរជាតិ ដំណឹងល្អ ក្រុមគ្រូពេទ្យមកពីអូស្ត្រាលី នឹងពិនិត្យព្យាបាលជំងឺទឹកដក់ក្នុងភ្នែកដោយឥតគិតថ្លៃរយៈពេល៥ថ្ងៃ

ដំណឹងល្អ ក្រុមគ្រូពេទ្យមកពីអូស្ត្រាលី នឹងពិនិត្យព្យាបាលជំងឺទឹកដក់ក្នុងភ្នែកដោយឥតគិតថ្លៃរយៈពេល៥ថ្ងៃ

124
0

មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត (ពេទ្យរុស្សី) បានធ្វើការជូនដំណឹងដល់សាធារណជនថា ផ្នែកចក្ខុរោគ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានសហការជាមួយកម្មវិធីជាតិសុខភាពភ្នែក និងក្រុមគ្រូពេទ្យមកពីប្រទេសអូស្ត្រាលី នឹងផ្ដល់ជូនការពិនិត្យ និងព្យាបាលជំងឺទឹកដក់ក្នុងភ្នែករយៈពេល៥ថ្ងៃដោយឥតគិតថ្លៃចាប់ពីថ្ងៃទី២២ រហូតដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣។ ការជូនដំណឹងនេះធ្វើឡើងនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣។

គួរជម្រាបជូនថា តាមការឱ្យដឹងពីមន្ទីរពេទ្យកាល់ម៉ែត ទឹកដក់ក្នុងភ្នែក គឺជាជំងឺមួយក្នុងចំណោមជំងឺភ្នែកដទៃទៀតជាច្រើន ដែលបណ្ដាលឱ្យខូចសរសៃបាតភ្នែក បាត់បង់ដែនគំហើញ និងវិវត្តទៅរកពិការភ្នែកបើយើងមិនបានព្យាបាលត្រឹមត្រូវ និងទាន់ពេល។

ជំងឺនេះបណ្ដាលមកពីការកើនឡើងនៃអាយុ ទឹកនោមផ្អែម ឈាមបាតភ្នែក ស្ត្រីកើតច្រើនជាងបុរស និងការមានរបួសភ្នែក។ ដោយឡែក សម្រាប់រោគសញ្ញាវិញមានដូចជា ឈឺក្បាលខ្លាំង ក្អួតចង្អោរ ឈឺចាប់ក្នុងភ្នែកខ្លាំង គំហើញថយចុះ បាត់បង់ដែនគំហើញ ភ្នែកក្រហម កូនក្រមុំរីក និងសម្ពាធទឹកនៅក្នុងភ្នែកកើនឡើង និងមានរោគសញ្ញាផ្សេងៗទៀត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8Byhc90RsMRUpSUIYnhMHolJppG8fC9jr2I8DIPz11y0NOrSMQsAqEmah7oxaPUk80K-XbF2kky0oW_Vf3B7Di9HqlYvqkQv1Toj7HXNtOn4FoKm8iAHRm8kVwPflqWxMjqqEFr28UuFI5doxpopIYIdB2wdY_uzyKup2L2dOgQUo1BaWyYAA9Xuk/s1280/photo_2023-05-12_16-32-34.jpg