Home ព័ត៌មានជាតិ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ព្រ.មាននិងប្រើសិទ្ធិធ្វើគ្រប់យ៉ាងដើម្បីរក្សាព្រៃឈើនៅតំបន់មួយ នាខេត្តព្រះសីហនុ

ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ព្រ.មាននិងប្រើសិទ្ធិធ្វើគ្រប់យ៉ាងដើម្បីរក្សាព្រៃឈើនៅតំបន់មួយ នាខេត្តព្រះសីហនុ

103
0

នាព្រឹកថ្ងៃទី៣ ខែឧសភា នេះ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី សមាជិកព្រឹទ្ធសភារបស់គណបក្សប្រជាជន និងជាអគ្គនាយកក្រុមហ៊ុន Mong Reththy Group Ltd បានប្រកាសជាថ្មីនៅលើបណ្តាញសង្គមដល់ក្រុមជនល្មើសដែលលួចកាប់ដើមឈើដែលលោកខំរក្សាទុកគ្មានសល់ ហើយលោកនឹងប្រើសិទ្ធិគ្រប់បែបយ៉ាងដើម្បីថែរក្សាព្រៃឈើទុកជាប្រយោជន៍ដល់កូនចៅជំនាន់ក្រោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkz3Q3OEf1_TtIhWtOsN41tBq5UDo4iBxWSk14sWh_MIwKAKaMJ73v5gxgOMCckPH_Nceva2EegYnCvuIgLG6nBumRFD2PePc42OlmBIDjP4aRgGrk6aBf3786_MZSi-SpOyTmk9wlhdmAYGeHvrKBL7jUZhpQQ6VCBHPad5PDWExBtjpAlhZW5xZz/s1280/344865710_1237999903743312_5677101307998331434_n.jpg

តាមខ្លឹមសាររបស់ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានរៀបរាប់យ៉ាងដូច្នេះថា «
ថ្ងៃនេះខ្ញុំសូមប្រកាសសាជាថ្មី ទៅដល់ក្រុមជនល្មើស ដែលបាននាំគ្នាមកកាប់បំផ្លាញ ព្រៃឈើដែលនៅសេសសល់ ព្រៃឈើនេះខ្ញុំបានខិតខំប្រឹងប្រែង ថែរក្សាការពារអស់រយៈពេល២៨ឆ្នាំកន្លងទៅហើយ នៅភ្នំតាកឹងគីឡូម៉ែត្រ១៥៨ ផ្លូវជាតិលេខ៤ ភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ បើជនល្មើសទាំងអស់គ្នា មិនបញ្ឈប់សកម្មភាពនេះទេ ខ្ញុំនឹងប្រើសិទ្ធិគ្រប់បែបយ៉ាងដែលមាន ដើម្បីថែរក្សាការពារព្រៃឈើនេះ ក្នុងន័យទុកជាប្រយោជន៍តកូនចៅទៅអនាគត» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1eidf_Qyw36pnhU1mXULFlAfIbf4KwMzeOM1rRIh9oQ4uLUhqLb6PL5rayFe8Z6oHAuBW6_BLh6jdi34SwgiarZxwPyn-NKnnaqzhmgEpzURrzwjcSIyE65JYE_neZckSkfrctvAv9iSLUNT4dHF7k5DMqnaBfzX61YI6cwBY_nsOPK66Q3U7um59/s1280/344812163_783527983183859_3566633063245085230_n.jpg

គួរបញ្ជាក់ផងដែរថា ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ជាអ្នកជំនួញមានប្រជាប្រិយភាពម្នាក់នៅលើបណ្តាញសង្គមតែងតែមានចិត្តករុណា ជាពិសេសឧត្តមភរិយារបស់លោកត្រូវមហាជនកោតសរសើរខ្លាំងពីការរស់នៅដូចប្រជាជនទូទៅធម្មតា ធ្វើផ្អក ធ្វើប្រហុក មិនប្រកាន់ខ្លួនជាលោកជំទាវមានឋានៈខ្ពង់ខ្ពស់ឡើយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhbKcWJQKAxZEuQg3tmemU9ZnkUni5IDAm43su3YuR6gaxkY4AX7bkm-DFe1aawQrqvt_9rdWw3CI4U4PlxLIeKsMFnRU6CdcbWKa7PKzPy3lYqWZrdqfm5UaD-2O8ZcUEicWw_jLJCFxnHxJPGLrHdSwqt3NEAEOaOO06yUIg0vyk4FNrwxlh_2PM/s1125/344367905_1501180473746011_2363815097692097013_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjacpTaD43x2GVFilUBHQuYiKoeScM_au8BuRSxaSz-m2jGW14oJqmu44HMhtcJX3JMVtLLHopftaLxYlZ1me7q-RWJ7CN23ClB04_7R4QfVFfKLVk9lQvpMwZiM2IKvN7PIHg-e7lu5NIi6mIApje_aGW6am-BRPgSqyaIji3uJkNceFWRKgIl5_k3/s1125/344192949_3420906668159177_2770248393304190794_n.jpg