Home ព័ត៌មានជាតិ ប្រទះឃើញក្រពើភ្នំសត្វកម្របំផុតក្នុងពិភពលោកនៅតំបន់ឧទ្យានជាតិជួរភ្នំក្រវាញ

ប្រទះឃើញក្រពើភ្នំសត្វកម្របំផុតក្នុងពិភពលោកនៅតំបន់ឧទ្យានជាតិជួរភ្នំក្រវាញ

181
0

ប្រជាពលរដ្ឋក្នុងឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ក្នុងតំបន់ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង បានប្រទះឃើញ និងក្រពើភ្នំសត្វ១ក្បាល ទម្ងន់ ៣.៥គីឡូក្រាម ប្រវែង ១.១៥ម៉ែត្រ ដែលជាសត្វកម្របំផុតក្នុងពិភពលោកយកមកប្រគល់ជូនមន្រ្តីឧទ្យានុរក្សនៃក្រសួងបរិស្ថាន។May be an image of crocodile and text

ក្រោយពីបានពិនិត្យដោយសហការជាមួយមន្រ្តីជំនាញរបស់អង្គការសត្វព្រៃនិងរុក្ខជាតិ អន្តរជាតិ Fauna and Flora International ឃើញថាក្រពើភ្នំខាងលើ គឺជាក្រពើធម្មជាតិ មិនមែនជាក្រពើដែលអង្គការធ្លាប់បានលែងនោះទេ។ តាមការបញ្ជាក់របស់មន្រ្តីឧទ្យានុរក្សនៃក្រសួងបរិស្ថាន និងអង្គការ Fauna and Flora International បានយកក្រពើភ្នំ១ក្បាលនេះ ទៅលែងនៅទីជម្រកធម្មជាតិវិញ។May be an image of 7 people

គួរបញ្ជាក់ផងដែរថា តំបន់ជួរភ្នំក្រវាញ ក្នុងប្រទេសកម្ពុជា បានផ្តល់ជាទីជម្រកយ៉ាងល្អ សម្រាប់ការរស់រានរបស់សត្វក្រពើភ្នំ ចាប់ពីតំបន់អូរសោម ក្នុងខេត្តពោធិ៍សាត់ រហូតដល់តំបន់ឆាយរាបនៃប្រព័ន្ធព្រែកកំពង់សោម ស្រុកស្រែអំបិល ខេត្តកោះកុង ខណៈសត្វកម្រនៅលើពិភពលោក និងកំពុងមានវត្តមានច្រើននៅក្នុងប្រទេសកម្ពុជា៕May be an image of 3 people, crocodile and textMay be an image of limpkin and crocodile