ពិធីការិនីវ័យក្មេងស្រស់សោភាកញ្ញា Vicky ដែលទទួលបានការគាំទ្រខ្លាំងពេលបច្ចុប្បន្ន បានបង្ហើបប្រាប់មហាជននិងអ្នកគាំទ្រខ្លួនហើយថាប្រភេទកីឡាដែលរូបនាងនឹងអធិប្បាយក្នុងព្រឹត្តិការណ៍ស៊ីហ្គេមមាន៣ប្រភេទកីឡា។

ពិធីការិនីរូបនេះបានឱ្យដឹងថា កីឡាប្រដាល់គុនខ្មែរ ដែលនិយាយជាភាសាបរទេស,ផ្នែកកីឡាប្រដាល់ឃីកបុកស៊ីង ដែលនិយាយភាសាបរទេស និងផ្នែកកីឡាបាល់ទាត់នារី និយាយទាំងភាសាខ្មែរនិងបរទេស រូបនាងជាអ្នកអធិប្បាយ។
គួរបញ្ជាក់ផងដែរថា Vicky មានឈ្មោះពិត នី លីមហ័ង បច្ចុប្បន្នមានវ័យ ២៣ឆ្នាំ ជាអ្នកខេត្តកំពង់ចាម បានចាប់ផ្ដើមប្រឡូកវិស័យកីឡាដំបូងនៅឆ្នាំ២០១៦ ដោយផ្តើមការងារជាអ្នកស្ម័គ្រចិត្តព្រោះតែខ្លួនស្រលាញ់លើវិស័យនេះ ហើយអនាគតក៏មានគោលបំណងចង់ក្លាយជាថ្នាក់ដឹកនាំផ្នែកកីឡាម្នាក់ផងដែរ។

ជាកត់សម្គាល់ពិធីការិនីរូបនេះ មានសមត្ថភាពខ្ពស់អធិប្បាយកីឡាបាត់ទាល់ដោយនិយាយជាភាសាអង់គ្លេសបានយ៉ាងល្អ ដែលអាចឆបឆក់អ្នកស្នេហាកីឡាកាន់តែពុះកញ្ជ្រោលអំឡុងពេលប្រកួត។ មិនត្រឹមតែការធិប្បាយល្អទេ តែពិធីការិនីវ័យក្មេងរូបនេះមានសម្រស់ស្អាតថែមទៀតផង ខណៈនារីអធិប្បាយកីឡាបាត់ទាល់បានមានមិនច្រើននោះទេ ដោយភាគច្រើនជាមានជាបុរសច្រើនជាងនៅក្នុងវិស័យកីឡានេះ៕













