វត្តបារមីវង្កតបុរី ឬវត្តទួលកសាង នៅទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ នឹងរៀចំពិធីបុណ្យកាត់ឫ​សសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនានា ៣យប់ ៤ថ្ងៃ ចាប់ពីថ្ងៃទី២២ ខែមេសា ដល់ថ្ងៃទី២៤ ខែមេសា ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន។

​​ដើម្បីឱ្យពិធីនេះ ប្រព្រឹត្តទៅដោយភាពអធឹកអធ័ម និងរក្សាបានសុខសន្តិសុខ សណ្តាប់ធ្នាប់ល្អ ១០០ភាគរយ ជូនថ្នាក់ដឹកនាំប្រទេសនោះ លោក ឃួង ស្រេង អភិបាលនៃគណៈ អភិបាលរាជធានីភ្នំពេញ តែងបានដឹកនាំក្រុមការជំនាញ ចុះពិនិត្យទីតាំងជាក់ស្តែង ក្នុងទីអារាមវត្តនេះ ដែលស្ថិតក្នុងសង្កាត់ទឹកថ្លា​ ខណ្ឌសែនសុខ​ ដោយបាន​បើកកិច្ចប្រជុំជាបន្តបន្ទាប់ ជាមួយកងកម្លាំងពាក់ព័ន្ធ និងព្រះចៅអធិការវត្ត​ផង​។

នៅក្នុងពិធីបុណ្យ ៣យប់ ៤ថ្ងៃនេះ គឺមានរៀបចំក្រុមសិល្បៈកម្សាន្តជាច្រើនក្រុម ដើម្បីសម្តែងជូនទស្សនជន បានមើលកម្សាន្ត ​ក្នុងនោះ មានក្រុមល្ខោនបាសាក់ ​ចាប៉ីដងវែង ​អាយ៉ៃឆ្លើយឆ្លង និងការប្រគុំតន្ត្រីផងដែរ​។ ដូច្នេះលោកអភិបាលរាជធានីភ្នំពេញ បានជំរុញអោយមានការរៀបចំ អោយបានល្អប្រសើរ។

សូមបញ្ជាក់ថា វត្តព្រះបារមីវង្កតបុរី ជាទីអារាមមួយ ដែលបានតម្ក​ល់ធាតុមាតាបិតារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន​ រ៉ានី ហ៊ុន សែន​។

ក្រោមគំនិតផ្ដួចផ្ដើមរបស់សម្ដេចទាំងទ្វេ វត្តព្រះបារមីវង្កតបុរី នឹងត្រូវធ្វើពិធីបុណ្យកាត់ឫសសីមា​ព្រះវិហារដ៏ធំមួយ ដោយចាប់ផ្តើមពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ មេសា ឆ្នាំ២០២៣​។ សម្រាប់ថ្ងៃ២៤មេសា សម្ដេច​តេជោ ហ៊ុន សែន និងសម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នឹងអញ្ជើញកាត់ឫសីមា  ដោយនឹងមានការចូលរួមពីពុទ្ធបរិស័ទ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ​៕May be an image of speaker and lightingMay be an image of 1 person, lighting and fog